​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​ប្រកាស​អាសន្ន​អំពី​អំពើ​ភេរវកម្ម​ទូទាំង​ប្រទេស ក្រោយផ្ទុះកុបកម្មដ៏ហិង្សានៅវិមានសភាកាលពីដើមខែនេះ

​អាមេរិក​៖​ ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ប្រកាស​អាសន្ន​ ​អំពី​អំពើ​ភេរវកម្ម​ទូទាំង​ប្រទេស​ ​ដែល​ផ្អែកលើ​ការ​គំរាមកំហែង​ពី​ក្រុម​ជ្រុល​និយម​ក្នុងស្រុក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ​ដែល​ជំទាស់​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​។​

ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​គូស​បញ្ជាក់​ថា​ ​ក្រសួង​មិន​មាន​ព័ត៌មាន​ណាមួយ​ ​ដើម្បី​បង្ហាញ​ពី​ផែនការ​ជាក់លាក់​ ​និង​គួរ​អោយ​ទុកចិត្ត​បាន​នោះ​ទេ​… ​ហើយ​ថា​ ​ទោះជាយ៉ាងណា​ ​កុបកម្ម​ហិង្សា​នៅតែ​បន្ត​កើតមាន​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ​ហើយ​យើង​នៅតែ​មានការ​ព្រួយបារម្ភ​ថា​ ​បុគ្គល​ដែល​ខកចិត្ត​ចំពោះ​ការផ្ទេរ​អំណាច​របស់​រដ្ឋាភិបាល​ ​និង​ ​ការផ្លាស់ប្តូរ​ប្រធានាធិបតី​ ​អាចប​ន្ត​ប្រមូលផ្តុំ​មនោគមវិជ្ជា​ជាច្រើន​ទៀត​ ​ដើម្បី​ញុះញង់​ ​ឬ​ប្រព្រឹត្តិ​អំពើ​ហិង្សា​ ​។​

​សូម​ជម្រាប​ថា​ ​បើ​តាម​ការប្រកាស​អាសន្ន​ខាងលើ​នេះ​ ​ក្រុម​ជ្រុល​និយម​អាច​ធ្វើ​ការវាយប្រហារ​ប្រឆាំង​នឹង​ម​ន្រ្តី​ជាប់ឆ្នោត​ ​ព្រមទាំង​ទី​តាំងរដ្ឋាភិបាល​ ​បន្ទាប់ពី​ការវាយប្រហារ​ដ៏​សាហាវ​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​ទៅលើ​វិមាន​សភា​ដោយក្រុម​កុបករ​គាំទ្រ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​ជា​លទ្ធផល​នោះ​ ​ធ្វើ​អោយ​មនុស្ស​០​៥​នាក់​បាត់បង់ជីវិត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner