កូវីដ១៩៖ វៀតណាមឆ្លងក្នុងសហគមន៍ទៀតហើយក្រោយស្ងាត់ជិត២ខែ ថ្ងៃនេះ ឆ្លងជិត១០០នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
រដ្ឋមន្ត្រីសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍ទី ២៨ មករា ២០២១នេះ បាននិយាយថា មានករណីឆ្លងកូវីដ១៩ចំនួន៨១ករណីថ្មីទៀត ជាប់ពាក់ព័ន្ធនឹង២ករណីដែលត្រូវបានប្រកាស នាព្រឹកមិញនេះ ដែលបានបញ្ចប់ភាពគ្មានឆ្លងក្នុងសហគមន៍ក្នុងប្រទេស រយៈពេលជិតខែមកនេះ។
លោក Nguyen Thanh Long បានប្រកាសក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៅថ្ងៃនេះ ហើយករណីថ្មីៗនេះបានកើតឡើង ត្រឹមប៉ុន្មានសប្តាហ៍មុនពេលមានពិធីបុណ្យចូលឆ្នាំថ្មី ដែលជាធម្មតា នឹងមានការជួបជុំគ្នានៅខាងក្រៅច្រើន។
រដ្ឋមន្ត្រីរូបនេះបានប្រាប់ដល់មន្ត្រីពាក់ព័ន្ធទូទាំងប្រទេស ពង្រឹងការគ្រប់គ្រងកូវីដ១៩ ក្រោយផ្ទុះជាថ្មីនេះ៕ ប្រភពពីCNA
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ