កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំបទបង្ហាញស្តីពីការត្រៀមរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០ និងទិសដៅឆ្នាំសិក្សា២០២០-២០២១
រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកិច្ចប្រជុំក្រុមការងារចប្ចេកទេសចម្រុះវិស័យអប់រំ បទបង្ហាញស្តីពីការត្រៀមរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៩-២០២០និងទិសដៅ ឆ្នាំសិក្សា២០២០-២០២១ កិច្ចប្រជុំនេះ គឹដើម្បីពិនិត្យឡើងវិញពីវឌ្ឍនភាព នៃការអនុវត្តការងារប្រចាំឆ្នាំ ធៀបនឹងទិសដៅដើម្បីដាក់ចេញក្នុងសន្និបាតកន្លងមក ការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ យុទ្ធសាស្ត្រកំណែទំរង់វិស័យអប់រំ និងវេទិការសម្រាប់ពិគ្រោះយោបល់លើការរៀបចំ និងអនុវត្តគោលនយោបាយជាមួយថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ។
ការធ្វើវេទិការអប់រំមានគោលដៅពីរគឹៈ ១.សម្រប់ជាធាតុចូលដល់សន្និបាតអប់រំ ទី២.សម្រាប់ការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ លើប្រធាបនទចំនួន៤គឹៈ ១.កំណែទម្រង់បណ្តុះបណ្តាលគ្រូបង្រៀន ២.ការលើកកម្ពស់ការគ្រប់គ្រងសាលារៀន ៣.ការអនុវត្តការអប់រំបែបឌីជីថល និងឧត្តមភាពសម្រាប់កម្ពុជា ៤.ការអនុវត្តវិធីសាស្ត្របង្រៀនតាមបែបបញ្ញត្តិ និងវិធីសាស្ត្របង្រៀនបែបថ្មី។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ គឹជាគោលនយោបាយប្រចាំឆ្នាំ និងជាវេទការគិតពីយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងដៃគូរអភិវឌ្ឍនានា ធ្វើការវាយតម្លៃពីវឌ្ឍភាពសំខាន់ៗក្នុងវិស័យអប់រំ និងផ្តលឱកាស ដើម្បីបង្កើតគំនិត្យគោលនយោបាយសម្រប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង។
ក្នុងបរិបទវិបត្តិកូវីដ១៩ ការអប់រំបែបឌីជីថលគឹមានសារសំខាន់សម្រប់បច្ចុប្បន្ន និងទៅអនាគត់ ដូច្នេះកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ជាឱកាសដ៍សំខាន់ របស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងដៃគូរអភិវឌ្ឍ ដើម្បីពិភាក្សារិៈរកគំនិតគោលនយោបាយថ្មីៗបន្ថែមទៀត លើកំណែទំរង់វិស័យអប់រំ ដ៍ទូលំទូលាយ តាមរយៈផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដោយឆ្លុះបញ្ចាំង ពីសកម្មភាពគោលនយោបាយ ដែលពាក់ពន្ធ័ក្នុងកំឡុង៥ឆ្នាំ។ជាពិសេសគោលការណ៍ប្រតិបត្តិ រួមបញ្ចូលទាំងការគ្រប់គ្រង ការទទួលខុសត្រូវ និងគណនេយ្យភាព។
ដើម្បីឆ្លើយតបទៅនឹងគុណភាពការសិក្សា របស់សិស្ស-និស្សិត តាមរយៈលើការពិនិត្យមើល លើការពាក់ពន្ធ័មួយចំនួន ដូចជាគ្រូបង្រៀន សម្ភារៈជំនួយដល់ការសិក្សា និងកម្មវិធីសិក្សា ដែលផ្តល់នូវភាពឆ្លើយតប ដល់ការសិក្សាប្រកបដោយគុណភាព តាំងពីមត្តេយ្យសិក្សាដល់ឧត្តមសិក្សា។ ជាមួយគ្នានេះក៍ត្រូវដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងប្រសិទ្ធិភាពនៃសេវាកម្មអប់រំ និងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើយ៉ាងណា ឱ្យការពិភាក្សាក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ នេះមានប្រសិទ្ធភាព។
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Foroogh Foyouzat Unicef Representive and EWG Chair និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងតំណាងដៃគូរអភិវឌ្ឍនានាមួយចំនួនទៀត៕ ដោយ -រ៉ាវុធ