កូវីដ១៩៖ ថៃប្រកាសបើកសាលាទូទាំងប្រទេសវិញ លើកលែងតែនៅសាមុត សាខន
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រសួងអប់រំប្រទេសថៃបានប្រកាសឲ្យដឹង កាលពីថ្ងៃម្សិលមិញថា គ្រប់សាលារៀនទាំងអស់ លើកលែងតែខេត្តសាមុតសាខន នឹងត្រូវឲ្យបើកទ្វារឡើងវិញ ចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ ពោលគឺបន្ទាប់បិទទ្វារក្រោយផ្ទុះក្នុងសហគមន៍ជាថ្មី ផ្តើមចេញពីផ្សារលក់គ្រឿងសមុទ្រមួយ កាលពីចុងខែធ្នូ ២០២០នោះ។
យ៉ាងណាក៏ដោយ សេចក្តីប្រកាសនេះបានឲ្យដឹងដែរថា សាលារៀននៅរាជធានីបាងកក និងខេត្តមួយចំនួនទៀត មិនអនុញ្ញាតឲ្យមានសិស្សក្នុងថ្នាក់លើសពី២៥នាក់ទេ។
រីឯនៅខេត្តសាមុត សាខន ដែលមានអត្រាឆ្លងខ្ពស់ជាងគេ សាលារៀននៅទីនោះតម្រូវឲ្យរៀនពីចម្ងាយ ដដែល៕ ប្រភពពី The Nation
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ