ថៃបន្តឆ្លងកូវីដ១៩ក្នុងសហគមន៍ជាង៧០០នាក់ទៀត ថ្ងៃនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
មជ្ឈមមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩នៃប្រទេសថៃ ហៅកាត់ថា CCSA បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៨ មករា ២០២១នេះថា មានករណីឆ្លងថ្មីៗ ចំនួន៧៥៦នាក់ទៀត ត្រឹម២៤ម៉ោង ភាគច្រើនឆ្លងនៅខេត្តសាមុត សាខន ក្នុងចំណោមនេះ មាន១០តែប៉ុណ្ណោះ ដែលជាករណីនាំចូលពីក្រៅប្រទេស។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៨ មករានេះ ចំនួនឆ្លងកូវីដ១៩នៅប្រទេសថៃបានកើនឡើងដល់១៦២២១នាក់ហើយ ជាសះស្បើយ ១១២៨៧នាក់ហើយ កំពុងសម្រាកព្យាបាលចំនួន៤៨៥៨នាក់ ខណៈអ្នកស្លាប់មាន៧៦នាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ