Dj NaNa “បើរៀនចប់សាកលវិទ្យាល័យហើយធ្វើការខុសជំនាញ មិនមែនជាបញ្ហាត្រូវខ្វាយខ្វល់នោះទេ”

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ និស្សិតមួយចំនួនបានជ្រើសរើសមុខជំនាញសិក្សានៅមហាវិទ្យាល័យដែលខ្លួនស្រឡាញ់ ដោយគិតថាពេលរៀនចប់​ អាចធ្វើការងារតាមបំណងប្រាថ្នា ប៉ុន្តែកាលៈទេសៈខ្លះការងារធ្វើឱ្យការរំពឹងទាំងនោះផ្ទុយស្រឡះទៅវិញ។ និស្សិតបានក្លាយជាអ្នកធ្វើការងារខុសជំនាញ។ តើពាក្យថា ធ្វើការងារខុសជំនាញកំណត់វាសនារបស់មនុស្សមែនទេ? ហេតុអ្វីក៏មនុស្សមួយចំនួនធ្វើការខុសទៅនឹងជំនាញដែលសិក្សា?

អ្នកនាង នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Dj NaNa  ជាពិធីការិនី និងជាអ្នកនិយាយនៅក្នុងបណ្ដាញសង្គមកំពុងមានប្រជាប្រិយភាពខ្លាំង បាននិយាយថា “ខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែរៀនចប់ធ្វើការជាពិធីការិនី និងអ្នកប្រឹក្សាយោបល់ទៅវិញ។ ខ្ញុំគិតថានៅពេលដែលយើងបារម្ភអំពីរឿងនេះក៏វាសមហេតុផលម្យ៉ាងដែរ ក៏ប៉ុន្តែខ្ញុំអត់គិតថាខ្ញុំធ្វើការខុសជំនាញនោះទេ​ ពីព្រោះបើមិនមានជំនាញយើងធ្វើវាមិនកើតនោះទេ គ្រាន់តែជំនាញទាំងអស់មិនមែនជាជំនាញដែលយើងចេះពីសាលាតែប៉ុណ្ណោះ ! ខ្ញុំគិតថាយើងធ្វើការខុសសញ្ញាបត្រ”។

Dj NaNa បានបន្តថា ជំនាញពិតប្រាកដរបស់មនុស្សម្នាក់ៗកើតពីបទពិសោធន៍ សមត្ថភាពពីធម្មជាតិ ជំនាញបានមកពីឱកាសផ្ដល់ឱ្យ និងជំនាញបានមកពីការស្រាវជ្រាវផ្ទាល់ខ្លួន។ “ពេលនោះខ្ញុំរៀនខាងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែឱកាសការងារជាអ្នកនិយាយវិទ្យុផ្ដល់ឱ្យក៏ចាប់ផ្ដើមធ្វើតែម្ដង ទោះជាមួយម៉ោងបានបីដុល្លារក៏ដោយ… ចំណែកឯការងារជាពិការិនីក៏ដូចគ្នា ​ខ្ញុំមិនដែលគិតថាខ្ញុំធ្វើជាពិការិនីអីនោះទេ គឺគ្រប់យ៉ាងកាលៈទេសៈវាផ្ដល់មក រួមទាំងគាំទ្រដល់ជីវភាពផងក៏សម្រេចធ្វើមកដល់បច្ចុប្បន្ន”។

អ្នកនាង នាង សុវ៉ាតនា បានបញ្ជាក់ថា ការងារទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ និងតម្លៃសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលសំខាន់នោះធ្វើការងារសុច្ចរិតដោយក្តីស្រឡាញ់។ ប្រសិនឱកាសផ្ដល់ឱ្យនៅនឹងមុខទៅហើយ យុវជនគួរថ្លឹងថ្លែងចាប់យកភា្លម កុំរង់ចាំការងារដែលត្រូវនឹងមុខជំនាញទើបធ្វើ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner