ក្រុមបាល់ទាត់ខេត្តព្រៃវែង នឹងត្រូវប៉ះ TIFFY Army U21 នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់លីគ២កម្ពុជា រដូវកាល២០២០

អត្ថបទដោយ៖
សារ៉ាន ទីងី

 ក្រុមបាល់ទាត់ខេត្តព្រៃវែង នឹងត្រូវជួបគ្នាជាមួយ TIFFY Army U21 នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់លីគ២កម្ពុជា រដូវកាលឆ្នាំ២០២០ ដែលឈានមកដល់នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅកីឡដ្ឋាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង នាវេលាម៉ោង១៥:០០ នាទីរសៀលតទៅ ។

គួរអោយដឹងថា ក្រុមបាល់ទាត់ខេត្តព្រៃវែង និង TIFFY Army U21 គឺជាក្រុមដែលស្ថិតនៅកំពូលតារាង ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ដូចគ្នា ។ សម្រាប់ខេត្តព្រៃវែង ទោះចាញ់រឺឈ្នះក៏មានឱកាស ឡើងទៅលេងលីគកំពូលកម្ពុជា នៅរដូវកាលក្រោយ ប៉ុន្តែ TIFFY Army U21 មិនអាចឡើងទៅលេងលីគកំពូលកម្ពុជាបានទេ ដោយសាមានឧបសម្ព័ន្ធ ដែលកំពុងលេងនៅលីគកំពូល ។

សូមបញ្ជាក់ សម្រាប់ការប្រកួតបាល់ទាត់ លីគទី២កម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើការផ្សាយផ្ទាល់ ចាប់ពីវេលាម៉ោង១៥:០០ នាទីរសៀលតទៅ ហើយក៏មានការផ្សាយបន្តផ្ទាល់តាមរយៈ AMS TV News ,  AMS Central , AMS Sports , Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , Page បាល់ទាត់នារី និង Page លីគទី២ ផងដែរកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ចូលរួមគាំទ្រកីឡាជាតិទាំងអស់គ្នា ដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner