​ធនាគារ​ពិភពលោក​ព្រមាន​ថា​ ​ការ​គ្រប់គ្រង​អំណាច​ដោយ​យោធា​ ​កំពុង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​មី​យ៉ា​ន់​ម៉ា (Video)

​អាមេរិក​៖​ ​ធនាគារ​ពិភពលោក​ (​W​B) ​បញ្ជាក់​ថា​ ​ខ្លួន​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ​ជុំវិញ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​មី​យ៉ា​ន់​ម៉ា​ ​ហើយ​ថា​ ​ការ​គ្រប់គ្រង​អំណាច​ដោយ​យោធា​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ ​កំពុង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធំ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ ​។​

ធនាគារ​ពិភពលោក​ ​W​B ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​នៅ​យប់​ថ្ងៃចន្ទ​នេះ​ថា​ ​យើង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ​និង​សន្តិសុខ​របស់​ប្រជាជន​នៅ​មី​យ៉ា​ន់​ម៉ា​ ​ក្នុង​នោះ​រួម​មាន​ទាំង​បុគ្គលិក​ ​និង​ដៃគូ​របស់យើង​ផង​ដែរ​ ​ហើយ​យើង​ក៏​បារម្ភ​អំពី​ការ​កាត់ផ្តាច់​ប្រព័ន្ធ​ទាក់ទង​ទាំង​នៅ​ក្នុង​មី​យ៉ា​ន់​ម៉ា​ ​និង​ជាមួយ​ពិភពលោក​ខាងក្រៅ​ ​។​

សូម​រំលឹក​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​ ​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ហើយ​អំណាច​ទាំងអស់​ត្រូវ​បាន​ផ្ទេរ​ឲ្យទៅ​លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​ជាមួយ​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​០​១​ឆ្នាំ​ ​។​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​អះអាង​ថា​ ​ការ​ធ្វើ​បែប​នេះ​គឺ​ឆ្លើយតប​ចំពោះ​អ្វី​ដែល​ខ្លួន​ចាត់ទុកថា​ ​ជា​ការបោះឆ្នោត​គ្មាន​តម្លា​ភាព​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner