មីយ៉ាន់ម៉ាសម្រេចបិទហ្វេសប៊ុកទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍នេះ
យ៉ាំងហ្គោន៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលី CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានចេញបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអុីនធឺណេតទាំងឡាយបូករួមទាំងក្រុមហ៊ុនរដ្ឋ MPT ផងក្នុងការបិទចោលបណ្តាញសង្គមហ្វេសប៊ុកនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។
ការសម្រេចបិទបណ្តាញសង្គមនេះត្រូវបានគេដឹងដែរថាមានរយៈកាលកំណត់ 4 ថ្ងៃប៉ុណ្ណោះ ពោលគឺតាមរយៈលិខិត
មួយដែលត្រូវបានធ្វើឡើងដោយក្រសួងទទួលបន្ទុកកិច្ចការងារទំនាក់ទំនង និងព័ត៌មានកាលពីយប់ថ្ងៃសុក្របានបញ្ជាក់យ៉ាងច្បាស់ថាគោលបំណងនៃការបិទហ្វេសប៊ុកគឺធ្វើឡើងដើម្បីអាចរក្សាស្ថិរភាពប្រទេសឲ្យបានល្អប្រសើរឡើងវិញ ហើយវានឹងបន្តរហូតទៅដលថ្ងៃទី7ខែកុម្ភៈ។
ក្រុមហ៊ុនជាច្រើនបានទទួលយកគោលការណ៍ថ្មីនេះដោយក្នុងនោះមានទាំង NetBlocks ផងដែរ ជាមួយនឹងការអះអាងថាអ្នកប្រើប្រាស់ហ្វេសប៊ុកនៅទូទាំងប្រទេសប្រមាណជា 23 លាននាក់ត្រូវបានប្លុកដែលសូម្បីតែកម្មវិធី Messenger, Instagram និង WhatsApp ។
យោងតាមអ្នកនាំពាក្យរបស់ហ្វេសប៊ុក លោក Andy Stone បានទទួលស្គាល់ពីដំណឹងនេះ ហើយលោកបានស្នើសុំឲ្យអជ្ញាធរមីយ៉ាន់ម៉ាក្នុងការដាក់ឲ្យដំណើរការទំនាក់ទំនងនេះឡើងវិញដើម្បីអាចឲ្យពលរដ្ឋមីយ៉ាន់ម៉ាមានសិទ្ធិក្នុងការទាក់ទងជាមួយនឹងគ្រួសារមិត្តភក្តិ និងអាចទទួលបានព័ត៌មានដែលចាំបាច់ទាំងឡាយ។
បច្ចុប្បន្នស្ថានភាពប្រទេសមីយ៉ាន់ម៉ាគឺពោរពេញទៅដោយព័ត៌មានក្លែងក្លាយដែលអាចនាំឲ្យកើតមានទៅ
ជាការភ័ន្តច្រឡំក្នុងចំណោមពលរដ្ឋរបស់ខ្លួនដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក៕