រុស្សី និងអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់កំពូលនៃការជូញដូរនៅក្នុងទីផ្សារងងឹត
បរទេស៖យោងតាមការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Chainalysis កាលពីដើម
សប្តាហ៍កន្លងមកបានឲ្យដឹងថា ក្រុមមនុស្សដែលស្ថិតនៅក្នុងប្រទេសរុស្សី និងអាមេរិក គឺជាប្រភពនៃការជួញ
ដូរពាណិជ្ជកម្មដែលមានទំហំដល់ទៅ 280 លានដុល្លារនៅក្នុងទីផ្សារអនឡាញដែលខុសច្បាប់កាលពីឆ្នាំ2020
កន្លងទៅនេះ។
របាយការណ៍ដែលត្រូវបានគេស្គាល់ឈ្មោះថា 2021 Crypto Crime Report ត្រូវបានធ្វើការបង្ហាញកាលពី
ថ្ងៃចន្ទកន្លងទៅនេះបាននិយាយថា ទីផ្សារងងឹតនៅលើប្រព័ន្ធអនឡាញគឺជាទីកន្លែងដោះដូរទំនិញខុសច្បាប់ដូចជាថ្នាំញៀននិងប័ណ្ណសំគាល់ខ្លួនក្លែងក្លាយជាដើម។
តួលេខសរុបដែល Chainalysis ប្រមូលបានពីការជួញដូរខុសច្បាប់នៅពេញមួយឆ្នាំ2020 គឺមានរហូតទៅដល់ 1.7ពាន់លានដុល្លារដោយក្នុងប្រទេសរុស្សី និងអាមេរិកឈរនៅលើលំដាប់កំពូល ហើយបន្ទាប់មកមានដូចជានៅប្រទេសអ៊ុយក្រែននិងប្រទេសចិនផងដែរ។
តាមការបញ្ជាក់បន្ថែមរបស់ Chainlysis បានឲ្យដឹងទៀតថា ទីផ្សារងងឹតបានទទួលលុយរបស់គេតាមរយៈការដោះដូររូបិយបណ្ណអេឡិចត្រូនិកលើទីផ្សារអនឡាញ ហើយបន្ទាប់មកវាត្រូវបានយកទៅប្តូរជាសាច់ប្រាក់នៅត្រង់ទីតាំងកណ្តាលណាមួយ។សម្រាប់ឆ្នាំ2020 កន្លងទៅនេះរូបភាពនៃការជូញដូរមានភាពកាន់តែចម្រុះឡើងទៅលើសេវាកម្មនានាដែលអាចអនុញ្ញាតឲ្យក្រុមជួញដូរក្នុងទីផ្សារងងឹតមានភាពងាយស្រួលឡើងក្នុងការផ្លាស់ប្តូរសាច់ប្រាក់ជាមួយនឹងរូបិយបណ្ណអេឡិចត្រូនិក។
Chainalysis បានបង្ហាញយ៉ាងច្បាស់ៗថាប្រទេសទាំង10 ដែលមានដូចជាអាមេរិក រុស្សី អ៊ុយក្រែន ចិន អង់គ្លេស វេណេស៊ុយអេឡាវៀតណាម តួកគី ឥណ្ឌា និងអាល្លឺម៉ង់ បានធ្វើការជូញដូរគ្នានៅក្នុងទីផ្សារងងឹតក្នុងទំហំប្រមាណជា538 លានដុល្លារ ហើយសាច់ប្រាក់ដែលអាចកើតចេញមានប្រមាណជា 403 លានដុល្លារសម្រាប់ឆ្នាំ2020។
ក្នុងនោះប្រទេសរុស្សីដែលបានបញ្ជូនទំនិញតម្លៃប្រមាណជា 169 លានដុល្លារទៅកាន់ទីផ្សារងងឹតគឺអាចទទួលបានជាសាច់ប្រាក់សុទ្ធមកវិញដល់ទៅ 119 លានដុល្លារ ខណៈដែលអាមេរិកដែលបានបញ្ចេញបាន 115 លានដុល្លារគឺទទួលបានជាសាច់ប្រាក់ស្របច្បាប់វិញដល់ទៅ 64 លានដុល្លារ៕