សេដ្ឋីបច្ចេកវិទ្យា លោក Michael Birch នឹងបង្កើតបណ្តាញសង្គមថ្មីប្រជែង Facebook
បរទេស ៖ កាលពីជាង 10 ឆ្នាំមុនលោក Michael Birch ជាសហស្ថាបនិកបណ្តាញសង្គមដ៏ល្បី Bebo (blog early, blog often) ដែលធ្លាប់ធ្វើឲ្យកក្រើកអ្នកប្រើប្រាស់នៅអង់គ្លេស អៀរឡង់ អូស្ត្រាលី
និងញូវសឺឡេន ដែលចំនួនសរុបរហូតដល់ជាង៤០លាននាក់កាលពីពេលកន្លងទៅ។
នៅឆ្នាំ 2008 លោក Michael Birchនិងប្រពន្ធ នាង Xochi បានសម្រេចចិត្តលក់ Bebo ទៅឲ្យវេបសាយ AOL ក្នុងតម្លៃរហូតទៅដល់ 805 លានដុល្លារ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកពួកគេបានចាយលុយអស់ត្រឹមតែ 1 លានដុល្លារ
ទិញយកវាមកវិញហើយបានកែប្រែមុខងារជាច្រើនឲ្យប្រសើរឡើងផងដែរ ជាពិសេសគឺសេវាកម្មផ្សាយកីឡាករអនឡាញមុននឹងលក់វាបន្តទៅឲ្យក្រុមហ៊ុន Twitch របស់ Amazon ក្នុងតម្លៃប្រមាណជា 25 លានដុល្លារ។
នៅសប្តាហ៍នេះលោក Birch បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា ខ្លួបនឹងដំណើរការបណ្តាញទំនាក់ទំនងសង្គមថ្មីមួយទៀតដែលផ្តោតសំខាន់ទៅលើប្រវត្តិរូប (profiles) និងការទំនាក់ទំនងគ្នាក្នុងពេលវេលាកាន់តែច្បាស់លាស់ និងជាក់ស្តែង(real-time)ឲ្យបានខ្លាំងជាងអ្វីដែល news feeds របស់ Twitter និង Facebookនៅពេលបច្ចុប្បន្ន។
ថ្លែងជាមួយនឹងក្រុមការងាររបស់ BBC លោក Birch បាននិយាយថា អ្វីដែលលោកកំពុងធ្វើពេលនេះគឺជាការសរសេរកូដដោយខ្លួនឯងតែម្តង។ លោកបញ្ជាក់ថាកូដនេះនឹងចាប់យកមុខងារសំខាន់មួយទៀតដែលនឹងមិនអាចឲ្យមានព័ត៌មានក្លែងក្លាយមានវត្តមាននៅលើបណ្តាញថ្មីនេះនោះទេ។
តាមការបញ្ជាក់របស់ លោក Birch បានឲ្យដឹងដែរថា Bebo នឹងត្រូវបានលោកបានកំណត់ជាឈ្មោះបណ្តាញសង្គមថ្មីនេះដដែល ប៉ុន្តែជាមួយនឹងមុខងារកាន់តែភ្ញាក់ផ្អើល និងទាក់ទាញបំផុតជាងមុន។ ទោះបីជាយ៉ាងណាក្តី
ចំពោះអ្នកមានគណនីចាស់ៗគឺមិនអាចទាញយកទិន្នន័យរបស់ខ្លួនមកវិញបានឡើយ ហើយសន្យាច្បាស់ៗថាលោក Trump គឺនឹងមិនអាចប្រើប្រាស់បណ្តាញសង្គមថ្មីនេះបានជាដាច់ខាត៕