ប្រជាពលរដ្ឋ នៅខេត្តកំពត បានគាំទ្រសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត កម្ពុជា-ចិន ដ៏ឆ្នើមលើកទី៥

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិន ប្រចាំកម្ពុជា បន្តសកម្មភា ពចុះ បញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៥ ទៅកាន់ទីរួមខេត្តកំពត នាល្ងាចថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីចាក់បញ្ចាំងនៅខេត្តកណ្តាល និង ខេត្តតាកែវ ។ តាមការបញ្ជាក់ពីក្រុមការងារបញ្ចាំងភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា សកម្មភាពចុះបញ្ចាំងភាពយន្តនៅខេត្តកំពតនេះ គឺចាប់ផ្តើមតាំងថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ទើបបញ្ចប់ការចាក់បញ្ចាំង ។

ខ្សែភាពយន្តចល័តកម្ពុជា-ចិនលើកទី៥នេះ គឺធ្វើឡើងក្នុងគោលផ្សព្វផ្សាយពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់ប្រជាពលរដ្ឋកម្ពុជា ។ ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំងពីរ កម្ពុជា និងចិនដែលជាមហាមិត្តដែកថែប ។ ការបញ្ចាំងភាពយន្តនេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ ។

នៅក្នុងសកម្មភាពចាក់បញ្ចាំងនេះ ក្រុមការងារ ក៍បានធ្វើសកម្មភាពអប់រំផ្ស ព្វផ្សាយអំពីបរិស្ថាន អនាម័យ ជាពិសេសការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីត-១៩ តាមការណែនៃរបស់ក្រសួងសុខាភិបាល ដោយបានចែកម៉ាស វាស់កម្តៅ ជូនពួកគាត់ មុនចូលទស្សនា ភាពយន្ត ។ តាមរយៈការចុះចាក់បញ្ចាំងប្រមាណជា៣ខេត្តកន្លងមកនេះ សង្កេតឃើញថា ប្រជាពលរដ្ឋដែលចូលរួមទស្សនា បានបង្ហាញទឹកមុខរីករាយ និងគាំទ្រសកម្មភាពការចាក់បញ្ចាំងនេះ ហើយបានសំណូមពរឲ្យក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តចុះចាក់ញ្ចាំងភាពយន្ត នៅឆ្នាំក្រោយៗទៀត ។

សូមបញ្ជាក់ថា ទីតាំងបន្ទាប់ ខេត្តកំពត ក្រុមការងារនៃប្រទេសទាំងពីរ នឹងបន្តធ្វើសកម្មភាពចុះកាក់បញ្ចាំងនៅទីរួម ខេត្តកំពង់ស្ពឺ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងកំបង់ចាម ។ គួររំលឹកថា ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើត៥ឆ្នាំហើយ ដោយបានសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងន័យផ្សព្វផ្សាយពីចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិនដែលជាមហាមិត្តដែកថែម ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner