ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគាស់ទ្វារយកទ្រព្យសម្បត្តិរបស់ពលរដ្ឋយ៉ាងសកម្មក្នុងរាជធានី ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ខណ្ឌដង្កោ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ខណ:ពេលកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជាពលរដ្ឋមួយកន្លែងនៅក្នុងបុរីលឹម ឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស ឣាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ

លោកវរសេនីយ៍ទោ ជាង ហុកសែ ឣធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋាបាលដង្កោ បានធ្វើការល្បាតពួនស្ទាក់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដើរចូលទៅក្នុងផ្ទះល្វែងរួចធ្វើសកម្មភាពគាស់ទ្វារបំរុងចូលលួចទ្រព្យសម្បត្តិ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យបានធ្វើការឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់និងសោរមួយឈុត រួចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោដើម្បីធ្វើការសាកសួនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពទាំងទឹកមុខញញឹមញញ៉េមថា រូបគេធ្លាប់ធ្វើសកម្មភាពលួចគាស់ទ្វារយកទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេចជាច្រើនដងមកហើយ ហើយគ្រឿងញៀន១កញ្ចប់នេះគឺរូបគេទិញចំនួន១០ដុល្លាទុកសម្រាប់ជក់កុំឲ្យងងុយដេក។

បច្ចុប្បន្ន នេះ ជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះឣាសន្ននៅឣធិការដ្ឋានខណ្ឌដង្កោនិងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner