សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ សមាជិក-សមាជិកា នៃលេខាធិការ ដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ សរុបប្រមាណ ចំនួន១៥០នាក់។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលសមាភាព លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ របស់ក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ ដោយមានសមាភាពសមាជិក សមាជិកាចំនួន២១រូបផងដែរ។

បន្ថែមពីនេះទៀត ក្រសួងមហាផ្ទៃ បានបង្កើតក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ របស់ក្រសួងមហាផ្ទៃ ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គសង្នការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប្រធានក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ និងមានសមាភាពចូលរួម ចំនួន៩រូប។

ដោយឡែក ក្រសួងមហាផ្ទៃ ក៏បានសម្រេចបែងចែកប្រគល់ភារកិច្ចជូនរដ្ឋលេខាធិការដើម្បីជួយរដ្ឋមន្ដ្រី ដែលមាន ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ទទួលជួយរដ្ឋមន្ដ្រីលើការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងការងារគ្រប់គ្រងគ្រោះមហន្ដរាយរបស់ក្រសួងមហាផ្ទៃ ដោយមានសមាជិក ចូលរួម ចំនួន១១រូប៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner