​ការ​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​នៅ​មី​យ៉ា​ន់​ម៉ា​ត្រូវ​​​ជាប់​គាំង​ ​បន្ទាប់ពី​មាន​រដ្ឋប្រហារយោធា

​មី​យ៉ា​ន់​ម៉ា​៖​ ​ការ​ធ្វើ​តេ​ស្ត​រក​ជំងឺ​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុង​ជាប់​គាំង​ ​បន្ទាប់ពី​រដ្ឋប្រហារយោធា​បាន​ជំរុញ​អោយ​មាន​យុទ្ធនាការ​ ​នៃ​ការ​មិន​គោរពច្បាប់​ស៊ីវិល​ ​ដែល​ដឹកនាំ​ដោយក្រុម​វេជ្ជបណ្ឌិត​ ​និង​ការ​ធ្វើបាតុកម្ម​ដ៏​ក្តៅ​គគុក​ទូទាំង​ប្រទេស​ ដោយមិនខ្វល់ពីការឆ្លងរាតត្បាតជាសកលនៃវីរុសដ៏កាចសាហាវមួយនេះ ​។​

ចំនួន​នៃ​ការ​ធ្វើ​តេ​ស្ត​ប្រចាំថ្ងៃ​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ល្ងាច​ថ្ងៃ​ ​ច​័ន្ទ ​ម្សិលមិញ​នេះ​ ​មាន​ចំនួន​១​ពាន់​៩​៨​៧​ ​ដែល​ជា​ចំនួន​ទាប​បំផុត​ចាប់តាំង​ពី​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​បើ​ធៀប​ទៅ​នឹង​ចំនួន​៩​ពាន់​កាលពី​ស​ប្តាហ៍​មុន​ ​និង​ ​ជាមធ្យម​ជាង​១​ម៉ឺន​៧​ពាន់​ក្នុងមួយថ្ងៃ​នៅ​ក្នុង​មួយ​ស​ប្តាហ៍ ​មុន​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងមក​នេះ​ ​។​ ​ចំនួន​ករណី​ដែល​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​នេះ​ ​គឺ​មានតែ​០​៤​ករណី​ប៉ុណ្ណោះ​ ​បើ​ធៀប​ជាមធ្យម​៤​២​០​ករណី​ក្នុងមួយថ្ងៃ​នៅ​ក្នុង​ស​ប្តាហ៍​ចុងក្រោយ​នៃ​ខែ​មករា​ ​កន្លងទៅ​ ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​។​ ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ ​ក្រសួងសុខាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​អំពាវនាវ​ដល់​បុគ្គលិក​សុខាភិបាល​ ​ឲ្យ​ ​ជួយ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​ដែល​បាន​ចាប់ផ្តើម​កាលពី​ចុងខែ​មុន​ ​។​ ​ក្រសួង​បាន​បញ្ជាក់​ដូច្នេះ​ថា​ ​សមាជិក​បុគ្គលិក​ទាំងអស់​ត្រូវ​បាន​ជំរុញ​ឱ្យ​វិលត្រឡប់​ទៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន​វិញ​ ​ដោយ​យក​សុខុមាលភាព​របស់​អ្នកជំងឺ​មក​ពិចារណា​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner