ប្រទេសនៅអាស៊ីសម្លឹងមើលការវិនិយោគលើផ្កាយរណប “Nano Satellite” តើកម្ពុជានៅស្ងៀមធ្វើអ្វី?

អត្ថបទដោយ៖
AMS OneMinute

ប្រទេសអភិវឌ្ឍន៍ជាច្រើនបាន និងកំពុងស្រាវជ្រាវ និងដាក់ទុនលើការផលិតផ្កាយរណប ដើម្បីទាញយកផលប្រយោជន៍ពីលំហអាកាស។

ចំណែកឯប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា ពុំទាន់មានភាពជឿនលឿនលើផ្នែកនេះនៅឡើយ។

បច្ចុប្បន្ន វៀតណាម ថៃ ហ្វីលីពីន និងប្រទេសក្នុងអាស៊ីដទៃទៀត បានងាកទៅរក ការវិនិយោគលើបច្ចេកវិទ្យាផ្កាយរណបខ្នាតតូច ដែលមានឈ្មោះថា “Nano Satellite”។ វាមានទម្ងន់តិចជាង ១០០គីឡូក្រាម ចំណាយតិច ងាយស្រួលក្នុងការផលិត និងប្រើប្រាស់ពេលខ្លីក្នុងការផលិត។

នេះក៏ជាឱកាសពិសេសសម្រាប់វិនិយោគិនក្នុងស្រុកបង្កើតជំនួញទាក់ទងនឹងការផលិតផ្កាយរណបនេះ ដើម្បីកៀរគរវិនិយោគិនមកស្រុកយើងបន្ថែមទៀត។

ផ្កាយរណប មិនត្រឹមជួយដល់ការព្យាករណ៍អាកាសធាតុប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សំខាន់ក្នុងប្រព័ន្ធទំនាក់ទំនង និងផ្សព្វផ្សាយ និងអាចជាឧបករណ៍ទាញយករូបភាពទិន្នផលកសិកម្ម។

កម្ពុជាត្រូវការធនធានមនុស្ស និងអ្នកស្រាវជ្រាវឱ្យបានច្រើនដើម្បីផ្តល់ជាធាតុចូលដ៏សំខាន់សំរាប់ការអភិវឌ្ឍកម្ពុជាក្នុងបរិបទឧស្សាហកម្ម ៤.០៕

ចុចទីនេះដើម្បីសិក្សាបន្ថែម

ads banner