​ក្រុមហ៊ុន​ ​Apple​ ​កំពុង​សម្លឹង​រក​ក្រុមហ៊ុន​ថ្មី​មួយ​ ​ដើម្បី​ជួយ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ​ក្រោយ​បែក​ធ្លាយ​ព័ត៌មាន​ផ្អាក​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ ​H​y​un​d​a​i

អាមេរិក​៖​ ​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ ​Apple​ ​ជាមួយ​ក្រុមហ៊ុន​ ​H​y​un​d​a​i​ ​ត្រូវ​បាន​ផ្អាក​ ​ដោយ​ប្រភព​មិន​ច្បាស់​ការ​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​Apple​ ​បាន​ទាក់ទង​នឹង​ទៅកាន់​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ ​ដើម្បី​ផលិត​ ​Apple​ ​Car​ ​ជំនួស​ឱ្យ ​H​y​un​d​a​i​ ​។​

ប្រភព​បាន​អោយ​ដឹង​ថា​ ​មូលហេតុ​ដែល​នាំ​ឱ្យ ​Apple​ ​ផ្អាក​ការពិភាក្សា​ជាមួយនឹង​ ​H​y​un​d​a​i​ ​គឺ​ដោយសារតែ​ ​Apple​ ​មានការ​អន់ចិត្ត​ទៅ​នឹង​ ​H​y​un​d​a​i​ ​ដែល​ធ្វើ​ឱ្យ​បែក​ធ្លាយ​នូវ​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ ​Apple​ ​ខណៈ​ខ្លួន​បាន​រក្សា​ការសម្ងាត់​នេះ​អស់​រយៈពេល​ជាយូរមកហើយ​ ​។​

បើ​តាម​ការ​រំពឹង​ទុក​នោះ​ ​ក្រុមហ៊ុន​ ​General​ ​Motor​s ​Co​ (​G​M​) ​អាច​នឹង​ក្លាយ​ជាគោល​ដៅ​តែមួយ​ប៉ុណ្ណោះ​ ​ដែល​អាច​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ ​Apple​ ​បាន​ ​ពីព្រោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​ ​មាន​លក្ខណៈ​ផ្សេងៗ​ជាច្រើន​ ​ដែល​សមស្រប​ទៅ​នឹង​ការ​ចង់បាន​របស់​ ​Apple​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner