ថៃវិនិយោគប្រាក់ជាង 800 ពាន់លានបាតសម្រាប់សេដ្ឋកិច្ចជីវឧស្ម័នបៃតងរយៈពេល 5 ឆ្នាំ

បរទេស៖ប្រទេសថៃកាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសថាខ្លួននឹងវិនិយោគប្រាក់ប្រមាណជា 820 ពាន់លានបាតក្នុងរយៈពេល 5 ឆ្នាំខាងមុខទៅលើថាមពលជីវឧស្ម័នបៃតងឬ BCG (Bio-Cricular Green) ដោយរំពឹងទុកថាសេដ្ឋកិច្ចរបស់ខ្លួនអាចងើបឡើងវិញបានជាមួយនឹងបច្ចេកវិទ្យានិងជំនួញដែលមានមិនប៉ះពាល់ដល់បរិស្ថាន។

យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុសន្តិ៍បានបញ្ជាក់ថា ក្រោយសេចក្តីប្រកាសនេះនឹងអាចធ្វើឲ្យគម្រោងវិនិយោគនានាដែលមានការពាក់ព័ន្ធទៅនឹងថាមពល BCG នឹងត្រូវបានគេរំពឹងទុកថាមានការកើនឡើងខ្លាំងជាងមុនមិនខានធៀបទៅនឹងផលិតផលក្នុងស្រុកសរុប GDP។ កាលពីឆ្នាំ2018 ថៃមានអត្រាវិនិយោគត្រឹមតែ 25.2 ភាគរយប៉ុណ្ណោះធៀបទៅនឹងអត្រាវិនិយោគប្រមាណជា 42.5 ភាគរយកាលពីពាក់កណ្តាលទសវត្សឆ្នាំ 1990។

បើយោងតាមការព្យាករណ៍នៅក្នុងឆ្នាំ 2024 ប្រទេសថៃនឹងមានអត្រាវិនិយោគទៅលថាមពលនេះ 24 ភាគរយឈរពីលើប្រទេសម៉ាឡេស៊ីដដែលដែលមានត្រឹមតែ 23.1 ភាគរយខណៈដែលវៀតណាមមានអត្រា 27.1 ភាគរយនិងកូរ៉េខាងត្បូងមានប្រមាណជា 29.9 ភាគរយ។

លោក Phacharaphot Nuntramas ប្រធានផ្នែកសេដ្ឋកិច្ចនៃ Krungthai Compass បានលើកឡើងថា ជាផ្នែកមួយនៃការដំណើរការផែនការ 5 ឆ្នាំនេះក្រសួងពាក់ព័ន្ធនានាគួរតែបំពេញកិច្ចការងារមួយចំនួនក្នុងការបន្ត និងស្វែងរកបង្កើតច្បាប់ថ្មីក្នុងការរៀបចំអភិវឌ្ឍន៍និងរៀបចំខ្លួនឲ្យបានរួចជាស្រេចផងដែរ។

លោកបន្តថា ស្ថិតនៅក្រោមសេណារីយ៉ូនេះការវិនិយោគដែលទាក់ទងនឹងថាមពល BCG និងមានតម្លៃ 820 ពាន់លានបាតនោះត្រូវបានគេរំពឹងថានឹងអាចបង្កើនសមាមាត្រការវិនិយោគរបស់ប្រទេសទៅនឹងផលិតផលក្នុងស្រុកសរុប GDP ផងហើយវាក៏នឹងធ្វើឱ្យប្រសើរឡើងនូវការនាំចេញនិងការប្រកួតប្រជែងផង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner