​លោក​ ចូ ​បៃ​ដិ​ន​ ​ផ្ញើ​សារ​ជូនពរ​ប្រជាជន​ចិន​ទាំងអស់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ ​អំឡុង​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ ​ស៊ី​ ​ជិន​ពីង​ ​ជាលើកដំបូង

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​និង​ប្រធានាធិបតី​ចិន​លោក​ ​ស៊ី​ ​ជិន​ពីង​ ​បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាលើកដំបូង​ ​នៅ​ថ្ងៃពុធ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដោយ​លោក​ ​បៃ​ដិ​ន​ ​បាន​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន​ប្រាប់​លោក​ ​ស៊ី​ ​ដូចជា​សំណុំរឿង​ទីក្រុង​ហុងកុង​ ​តំបន់​ស៊ី​ន​ជាំ​ង​ ​កោះ​តៃ​វ៉ាន់​ ​និង​ការ​អនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន​ ​ដែល​អាមេរិក​ចោទ​ថា​ ​មិន​ត្រឹមត្រូវ​ ​។​

បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​សេតវិមាន​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ផ្ញើ​សារ​ជូនពរ​ប្រជាជន​ចិន​ទាំងអស់​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ​ ​ប៉ុន្តែ​ជាមួយគ្នា​នេះ​ ​លោក​ ​បៃ​ដិ​ន​ ​ក៏បាន​ឆ្លៀត​លើកឡើង​អំពី​ការងារ​ជា​អាទិភាព​របស់​ខ្លួន​ ​ក្នុង​នោះ​រួម​មាន​កិច្ចការពារ​សន្តិសុខ​ប្រជាជន​អាមេរិក​ ​វិបុលភាព​ ​សុខាភិបាល​ ​រក្សា​ការពារ​សេរីភាព​ ​និង​ការ​បើកចំហ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​។​

បន្ថែម​លើ​នេះ​ ​មេដឹកនាំ​ទាំងពីរ​ថែមទាំង​បាន​ធ្វើ​ការផ្លាស់ប្ដូរ​យោបល់​គ្នា​ទៀត​ផង​ដែរ​ ​ទៅលើ​បញ្ហា​ជំងឺ​ ​CO​V​I​D​-19 ​សន្តិសុខ​សុខាភិបាល​សកល​ ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ការ​ទប់​ស្កាត់​ការ​រីក​សាយ​អាវុធ​ជាដើម​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner