ថៃនឹងប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនចិន Sinovac ចាក់ជូនប្រជាជនខ្លួន១លាននាក់នៅត្រឹមខែឧសភាខាងមុខ
ថៃ៖ ថៃគ្រោងនឹងចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួនដែលងាយរងគ្រោះបំផុតចំនួន១លាននាក់ នៅត្រឹមខែឧសភាខាងមុខ ហើយនឹងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែមិថុនា ដោយមានគោលដៅចាក់អោយបាន១០លានដូសក្នុងមួយខែ ។
ការប្រកាសនេះ គឺជាការកំណត់ពេលវេលាច្បាស់លាស់ដំបូងបង្អស់សម្រាប់ផែនការរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនប្រមាណពាក់កណ្តាល នៃចំនួនប្រជាជនសរុបចំនួន៧០លាននាក់ ខណៈដែលមានការរិះគន់លើយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ។
សូមជម្រាបថា ប្រទេសថៃគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនប្រមាណ៦០ភាគរយ នៃមនុស្សពេញវ័យត្រឹមចុងឆ្នាំ២០២១នេះ ។ រហូតមកទល់ពេលនេះ ប្រទេសសមាជិកអាស៊ានមួយនេះ បានកត់ត្រាករណីឆ្លងសរុប២ម៉ឺន៤ពាន់១០៤ករណី ក្នុងនោះស្លាប់៨០នាក់ ៕ ប្រភព៖ Reuters


