រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំប្រលះជាមួយរថយន្តស៊េរីទំនើប MG ត្រង់ចំណុចផ្លូវបែកជាបួនក្រឡាប់ផ្ងាជើងម្ខាង

ភ្នំពេញ  ៖  បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿងបោះពួយក្នុងល្បឿន  ខណៈដល់ចំណុចផ្លូវបំបែកជាបួនបានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMGបញ្ឆិតផ្នែកខាងមុខបណ្ដាលឲ្យរថយន្ដក្រុមហ៊ុនវីរៈប៊ុនថាំក្រឡាប់ផ្ងាជើងម្ខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

 ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ ១៩៩ កែងនឹងផ្លូវ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌លឿងពាក់ស្លាកលេខភ្នំពេញ2BJ-6016បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក mg ពណ៌សពាក់ស្លាកលេខភ្នំពេញ2BF-9638បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរស 2 នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ 384 ទឹកដៅពីជើងទៅត្បូងបាញ់ឆាប់ថ្ងៃខាងមុខខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំផ្ញើរជើងម្ខាងចំណែកឯរថយន្តស៊េរីទំនើបម៉ាកMGរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ភ្លាមៗនោះខាងរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំបានចេញពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវិញយករថយន្តគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner