ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញពិនិត្យផ្ទះគំរូថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេច កិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសំរាប់សាងសង់ជូនដល់អតីតយុទ្ធជនកម្ពុជា នៅក្រុងតាខ្មៅខេត្តកណ្តាល

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។ ក្នុងឱកាសអញ្ជើញពិនិត្យមើលផ្ទះគំរូថ្មីនេះដែរក៏មានការចូលរួមអមដំណើរពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ប្រធាន អនុប្រធាន ក្រុមការងារ ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងកងកំលាំងទាំង៣ប្រភេទផងដែរ។

ផ្ទះគំរូដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគម សមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា មានទំហំបណ្តោយ ៥x៧ ម៉ែត្រ សាងសង់ឡើងដើម្បីឧបត្ថម្ភជូនគ្រួសារមរណៈ របស់លោក សុង សុភាព និងភរិយា សេង ស្រីនាង ដែលមានទីតាំងស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ទៅដល់ មន្រ្តីជំនាញថ្នាក់ខេត្តដែលនិងទទួលបានបទបញ្ជាសាងសង់ផ្ទះគំរូថ្មី ដែលគ្រោងនិងធ្វើដូចគ្នានៅតាមបណ្តាខេត្តរាជធានីនានា នៅទូទាំងប្រទេស ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគម សមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺត្រូវមកចុះត្រួពិនិត្យស្តង់ដា គុណភាព បច្ចេទេស នៃការសង់ទៅតាមទំរង់ ស្តង់ដាតែមួយ ដែលអាចធានាបានទាំងគុណភាព និរន្តរភាពនៃការរស់នៅរបស់បងប្អូន អតីតយុទ្ធ និងក្រុមគ្រួសារ បានយូរអង្វែង គ្រប់ពេលវេលា ពោលគឺចាប់ពីតំណាក់កាលតំបូងរហូតដល់បញ្ចប់ការសាងសង់។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានជម្រាបបន្ថែម ទៅដល់ក្រុមគ្រួសារអតីយុទ្ធជនផងដែរថា ផ្ទះនេះក្រោយពេលសាងសង់រួច ម្ចាស់ផ្ទះអាចចាក់សាប ឬ ធ្វើបន្ទប់បន្ថែមទៀត នៅពេលក្រោយទៅតាមលទ្ធភាព ប្រសិនបើមានសមាជិកច្រើន។
គួរបញ្ជាក់ថា ផ្ទះគំរូថ្មីនេះ សាងសង់ឡើងរយៈពេលឆាប់ជាងមុន និងប្រកបដោយគុណភាព ដែលប្រក់តំបូលសក្សី ដែលមានទំហ៊ុ៥×៧ម៉ែតនិងតយ៉ាកទៅក្រោយ៣ម៉ែតធ្វើអំពីដែកដំបូលប្រកសង្ក័សីជញ្ជាំងស្មាតប៊ទ សសរថ្ម។ ផ្ទះនេះសាងសង់ជូនគ្រួសារពលី មរណ:ជាសមាជិកសមាគមអតីតយុទ្ធជន ឈ្មោះប្រពន្ធ សេង ស្រីនាង ឈ្មោះប្ដី សុង សុភាព ភេទប្រុស មុខសញ្ញាពលី នៅអង្គភាព នគរបាលស្រុកស្អាង បច្ចុប្បន្ននេះរស់ស្តិតក្នុងភូមិព្រែកខ្សេវសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner