​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​បន្ត​គាំទ្រ​កម្មវិធី​សម​មូល​អប់រំ​ក​ម្រិ​ត​មូលដ្ឋាន​តាម​អ៊ី​ន​ធើ​ណិ​ត​ (​BEE​P​) ​របស់​អង្គការ​យូ​ណេស្កូ ​ដើម្បី​ជួយ​លើក​ក​ម្ពស់​ការសិក្សា​រៀនសូត្រ​នៅ​កម្ពុជា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​បាន​ប្រកាស​នឹង​បន្ត​គាំទ្រ​ដល់​កម្មវិធី​សម​មូល​អប់រំ​ក​ម្រិ​ត​មូលដ្ឋាន​តាម​អ៊ី​ន​ធើ​ណិ​ត​ (​BEE​P​) ​របស់​អង្គការ​យូ​ណេស្កូ ​ក្នុងនាម​ជា​ដៃគូ​ទូរគមនាគមន៍​ ​ដោយ​ផ្តល់​ឧបករណ៍​សិក្សា​ ​និង​ទិន្នន័យ​សម្រាប់​យុវជន​ក្រៅ​សាលា​ ឱ្យ​បញ្ចប់​ការអប់រំ​អនុវិទ្យាល័យ​ ​ដោយ​ធ្វើការងារ​ជាមួយនឹង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​។​

លោក​ ​ថូ​ម៉ាស់​ ​ហ៊ុន​ (​T​h​o​ma​s ​H​un​d​t​) ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​បញ្ជាក់​ថា​ ​លទ្ធភាព​ទទួល​បាន​ការអប់រំ​ ​គឺជា​សិទ្ធិមនុស្ស​មូលដ្ឋាន​ ​ហើយ​ក្រុមហ៊ុន​ ​Smart​ ​ជឿ​ទៅលើ​សិទ្ធិ​នេះ​យ៉ាង​ខ្លាំង​ ​។​ ​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន​តាមរយៈ​ការអប់រំ​ ​គឺជា​ការ​កត្តា​ជំរុញ​ដែល​ស្ថិតនៅ​ពីក្រោយ​កម្មវិធី​ជាច្រើន​របស់យើង​ ​ហើយ​យើង​មាន​មោទនភាព​ក្នុង​ការ​បន្ត​ភាពជា​ដៃគូ​របស់យើង​ជាមួយ​អង្គការ​យូ​ណេស្កូ ​និង​ក្រសួង​ពាក់ព័ន្ធ​ ​ដើម្បី​ដោះស្រាយ​តម្រូវ​ការបន្ទាន់​នៃ​ការ​ផ្តល់​ឱកាស​អប់រំ​ដែល​កំពុង​ធ្វើឡើង​ដល់​យុវជន​ ​។​ ​លោកនាយក​ប្រតិបត្តិ​បន្ត​ថា​ ​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​នឹង​ផ្តល់​អ៊ី​ន​ធើ​ណិ​ត​ដោយ​ឥត​គិតថ្លៃ​ដល់​សិស្ស​ដែល​បាន​ចុះឈ្មោះ​ ​ដើម្បី​ទទួល​បាន​មេរៀន​អេ​ឡិច​ត្រូនិ​ច​ ​ហើយ​អាច​ចូល​យក​មុខវិជ្ជា​ណាមួយ​ដែល​ពួកគេ​ចាប់អារម្មណ៍​នៅ​ទី​តាំងរបស់​ពួកគេ​ផ្ទាល់​ ​។​ ​វិធី​មួយ​ដែល​កម្មវិធី​ ​BEE​P​ ​អាច​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ខ្លាំង​ ​និង​មាន​រយៈពេល​យូរអង្វែង​ ​គឺ​តាមរយៈ​ការ​ភ្ជាប់​ខ្លួន​ទៅ​នឹង​កម្មវិធី​អក្ខរកម្ម​នៅ​តាម​រោងចក្រ​ (​F​L​P​) ​ដែល​អាច​ឱ្យ​យុវនារី​ដែល​ធ្វើការ​នៅ​រោងចក្រ​ទទួល​បាន​បំណិន​អក្ខរកម្ម​មូលដ្ឋាន​ ​និង​អាច​ឱ្យ​ពួកគេ​ដឹង​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ ​។​ ​លោក​ ​សា​ដា​ ​អ៊ូ​ម៉ា​ ​អា​ឡាម​ (S​ar​d​ar​ U​mar​ ​A​l​am​) ​អ្នកតំណាង​របស់​អង្គការ​យូ​ណេស្កូ​ថ្លែង​ថា​ ​អង្គការ​យូ​ណេស្កូ​មាន​សេចក្តីរីករាយ​ក្នុង​ការ​បន្ត​ធ្វើការងារ​ជាមួយ​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​ដែល​ផ្តល់​ដំណោះស្រាយ​អប់រំ​ឌី​ជី​ថល​ប្រកបដោយ​ភាព​បត់បែន​ ​សម្រាប់​សិស្ស​ដែល​សិក្សា​នៅ​តាម​មជ្ឈមណ្ឌល​សិក្សា​របស់​កម្មវិធី​ ​BEE​P​ ​ដើម្បី​បន្ត​ការសិក្សា​ពី​ចម្ងាយ​របស់​ពួកគេ​ ​។​ ​លោក​បន្ថែម​ថា​ ​ភាពជា​ដៃគូ​សាធារណៈ​ ​និង​ឯកជន​ ​នឹង​បង្កើត​បានជា​ឱកាស​កាន់តែ​ច្រើន​ថែមទៀត​ ​ដើម្បី​ធានា​ថា​ ​យុវជន​យុវនារី​អាច​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព​ ​និង​ជំនាញ​ ​ដែល​តម្រង់​ទិស​ឆ្ពោះទៅ​រក​ការងារ​ ​។​

សូម​ជម្រាប​ថា​ ​ចាប់តាំង​ពី​បង្កើត​កម្មវិធី​ (​BEE​P​) ​ក្នុង​ឆ្នាំ​២​០​១​៨​ ​ដោយ​អង្គការ​យូ​ណេស្កូ ​ជាមួយ​ការ​គាំទ្រ​ពី​ក្រសួង​ទាំងពីរ​នេះ​ ​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​ ​ដែល​ជា​ប្រតិបត្តិការ​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​បាន​គាំទ្រ​កម្មវិធី​នេះ​ ​តាមរយៈ​ការ​ផ្តល់​លទ្ធភាព​ចូល​ទៅកាន់​ផ្លា​ត​ហ្វ​ម​ (​BEE​P​) ​នេះ​ ​ដើម្បី​ធានា​ថា​ ​យុវជន​ក្រៅ​សាលា​អាច​បញ្ចប់​ការសិក្សា​កម្មវិធី​នេះ​ ​និង​បន្ត​ការសិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ប​ច្ចេ​ក​ ​ទេស​ ​និង​វិជ្ជាជីវៈ​ (​T​V​E​T​) ​ឬ​សាលា​បច្ចេកទេស​នានា​ ​។​ ​កម្មវិធី​ ​BEE​P​ ​ផ្តល់​ជូន​មុខវិជ្ជា​សរុប​ចំនួន​ ​១​១​ ​ដោយ​សិក្សា​តាម​អេ​ឡិច​ត្រូនិ​ច​ ​ដែល​សិស្សានុសិស្ស​អាច​​​រក​បាន​មុខវិជ្ជា​ទាំងនេះ​សម្រាប់​ការរៀនសូត្រ​នៅ​ក្នុង​កម្មវិធី​ ​Mood​l​e​ ​ជា​ភាសាខ្មែរ​។​ ​កម្មវិធី​នេះ​ផ្តល់​ជូន​ការអប់រំ​ប្រកបដោយ​ភាព​បត់បែន​ ​និង​បែប​ជម្រើស​ដល់​យុវជន​ក្រៅ​សាលា​ ​ដែល​អាច​ឱ្យ​ពួកគេ​បញ្ចប់​ការអប់រំ​ថ្នាក់​អនុវិទ្យាល័យ​ ​ឬ​ការ​អប់រំមូលដ្ឋាន​ដែល​ស្មើនឹង​ថ្នាក់​ទី​៩​ ​។​ ​លក្ខណៈ​សម្បត្តិ​ការ​អប់រំមូលដ្ឋាន​ដែល​ផ្តល់​ដោយ​កម្មវិធី​ (​BEE​P​) ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​កម្មវិធី​នេះ​ ​អាច​ឱ្យ​សិស្សានុសិស្ស​ស្វែងរក​ឱកាស​ការងារ​សមស្រប​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner