​វិនិយោគិន​សិង្ហបុរី​ ​និង​ ​កម្ពុជា​បោះ​ទុន​រួមគ្នា​យ៉ាង​ច្រើន​ ​ដើម្បី​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទី​ផ្សារ​កម្ពុជា​ ​និង​នាំចេញ​ទៅក្រៅ​ប្រទេស

​ភ្នំពេញ​ ​៖​ ​ដោយ​សម្លឹង​ពី​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វិនិ​យោគិន​សិង្ហបុរី​ ​និង​វិនិ​យោគិន​កម្ពុជា​បាន​រួមគ្នា​ក្នុង​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​ ​ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទី​ផ្សារ​ក្នុងស្រុក​ ​និង​សម្រាប់​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ផង​ដែរ​ ​។​

លោក​ ឃិ​ន​ ​ម៉ា​រិទ្ធ​ ​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​សុវត្ថិភាព​ ​អា​គ្រី​អន​ ខេ​ម​បូ​ឌា (​A​g​r​ion​ ​Cam​bo​d​i​a​) ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ស​ន្និ​កាសែត​ឱ្យ​ដឹង​ថា​ ​ដោយសារតែ​ចង់​ជួយ​ដល់​កសិករ​ ​ជាពិសេស​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទទួល​បាន​ចំណីអាហារ​ ​ក្នុង​នោះ​បន្លែ​ផង​ដែរ​ ​ដែល​មាន​សុវត្ថិភាព​ ​ក្រុមហ៊ុន​សិង្ហបុរី​ ​និង​កម្ពុជា​ ​បាន​សម្រេច​ក្នុង​កា​រដាក់​ទុន​រួមគ្នា​ ​ដើម្បី​អភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ក្នុង​កិច្ច​សហការ​នេះ​ ​ភាព​គី​ទាំង​ពី​​​រ​ក៏បាន​ចាប់ដៃ​គូ​ជាមួយនឹង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ​ដើម្បី​ដាំ​បន្លែ​សុវត្ថិភាព​នេះ​ដែរ​ ​ដោយ​រហូត​មកដល់ពេលនេះ​ ​មាន​កសិករ​ប្រមាណ​៤​៨​០​គ្រួសារ​ ​និង​ក្នុង​បណ្ដា​ខេត្ត​ចំនួន​៩​ ​ហើយ​គោលដៅ​នឹង​ពង្រីក​ឱ្យ​បាន​១​៣​ខេត្ត​ទូទាំង​ប្រទេស​ក្នុង​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​នេះ​ ​។​លោក​បន្ត​ថា​ ​ជំ​ហ៊ាន​ដំបូង​ ​ពួកយើង​នឹង​ជំរុញ​ឱ្យ​ពល​រដ្ឋកម្ពុជា​ ​យល់​ដឹង​ពី​ការ​ទទួលទាន​បន្លែ​សុវត្ថិភាព​ ​និង​ ​គាំទ្រ​របស់​កសិករ​កម្ពុជា​ ​។​ ​

នៅ​ពេល​បន្លែ​សុវត្ថិភាព​នេះ​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ជំ​ហ៊ាន​បន្ទាប់​ពួកយើង​នឹង​ ​ជំរុញ​ឱ្យ​កសិករ​អភិវឌ្ឍន៍​ ​ដើម្បី​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ ​ហើយ​ទី​ផ្សារ​​​ដែល​យើង​គិតគូរ​ក្នុង​ការនាំចេញ​នោះ​គឺ​ទី​ផ្សារ​សិង្ហបុរី​ ​ដោយសារ​ប្រទេស​នេះ​ ​មាន​តម្រូវ​ការ​បន្លែ​ខ្ពស់​ ​និង​នាំចូល​ពី​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ថៃ​ជាច្រើន​ ​ដូច្នេះ​កម្ពុជា​ក៏​អាច​បញ្ជ្រាប​ទី​ផ្សារ​ផលិតផល​របស់យើង​ទៅកាន់​ទី​ផ្សារ​ប្រទេស​សិង្ហបុរី​បាន​ផង​ដែរ​ ​។​ ​អ្នក​អភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ដើម្បី​ជំរុញ​ដល់​កសិករ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ខាងយើង​ក៏មាន​ក្រុម​ការងារ​បច្ចេកទេស​ ​ដើម្បី​ចុះ​ណែនាំ​ដល់ក​សិ ​ករ​ ​ក្នុង​ការ​ដាំ​ដុះ​ទៅតាម​បច្ចេកទេស​ ​និង​ផលិតផល​នូវ​បន្លែ​ដែល​មាន​សុវត្ថិភាព​ ​សម្រាប់​អ្នកទទួល​ទាន​ ​។​ ​ម្យ៉ាងទៀត​ ​ដើម្បី​ឱ្យ​កសិករ​កាន់តែ​មានទំនុក​ចិត្ត​យើង​ ​ក្រុមហ៊ុន​ក៏​មានការ​ធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​ដែរ​ ​តែ​ក្នុង​នោះ​ ​យើង​មិនកំណត់​តម្លៃ​ ​ក្នុង​ការ​ទិញ​លក់​ឡើង​ ​តែ​យ៉ាងណា​យើ​មិន​ធ្វើ​ឱ្យ​កសិករ​កម្ពុជា​អស់សង្ឃឹម​ក្នុង​ការ​ដាំ​ដុះ​ ​ឬ​មិន​ធ្វើ​ឱ្យ​កសិករ​ខាតបង់​នោះ​ដែរ​ ​។​ ​លោក​បន្ថែម​ថា​ ​គម្រោង​អភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព​នេះ​ដែរ​ ​ក៏​មានការ​គាំទ្រ​ទាំង​ថវិកា​និង​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ច​អភិវឌ្ឍ​អន្តរជាតិ​ ​យូ​សេ​ដ​ ( ​US​AID​ ) ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​ ​ដូច្នេះ​យើង​ជឿ​ថា​ ​គម្រោង​នេះ​នឹង​ជួយ​ដល់​កសិករ​កម្ពុជា​ ​មាន​ជីវភាព​ល្អ​ប្រសើរ​មួយ​ក​ម្រិ​ត​ទៀត​ដែរ​ ​។​

ឯកឧត្តម​វេ​ង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​និង​នេ​សា​ទេ​ ​បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ​ក្នុងនាម​ក្រសួង​កសិកម្ម​ ​ពិតជា​រីករាយ​និង​សប្បាយចិត្ត​ ​នៅ​ពេល​ឃើញ​មាន​វិនិ​យោគិន​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុង​វិ​ស​័​យ​កសិកម្ម​ ​មិនថា​ ​ផ្នែក​ណាមួយ​នោះ​ឡើយ​ ​។​ ​ហើយ​ក្រសួង​ក៏​រឹត​តែ​ត្រេកអរ​ ​និង​សប្បាយចិត្ត​កាន់តែ​ខ្លាំង​ ​នៅ​ពេល​កសិករ​កម្ពុជា​កាន់តែ​មាន​ជីវភាព​ធូរ​ធា​ ​។​ ​ឯកឧត្តម​បន្ត​ថា​ ​គោលដៅ​របស់​រាជរដ្ឋាភិបាល​គឺ​ជំរុញ​ការ​អភិវឌ្ឍ​វិ​ស​័​យ​កសិកម្ម​ ​ដោយ​ផ្គត់ផ្គង់​ទៅ​ក្នុងស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​ ​កាត់បន្ថយ​ការនាំចូល​ពី​ខាងក្រៅ​នូវ​ផលិតផល​ណា​ដែល​កម្ពុជា​អាច​ផលិត​បាន​ ​និង​ឈាន​ទៅ​រក​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​នៅពេលអនាគត​ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner