អាជ្ញាធរខេត្តសៀមរាបបញ្ជាក់ថា ការបាត់បង់ភ្ញៀវទេសចរបរទេសជាង៤លាននាក់ក្នុងឆ្នាំ២០២០នេះ មិនមែនមកពីបញ្ហាកើតឡើងក្នុងខេត្តសៀមរាប ឬក្នុងប្រទេសកម្ពុជាឡើយ នោះគឺដោយសារការរាតត្បាតជាសកលជំងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការធ្លាក់ចុះភ្ញៀវទេសចរណ៍ចំនួនជាង៧៤ភាគរយនេះ មិនមែនជាកត្តាដែលបណ្ដាលមកពីបញ្ហាកើតឡើងក្នុងខេត្តសៀមរាប ឬក្នុងប្រទេសកម្ពុជាឡើយ គឺដោយសារជាវិបត្តិសកល មានន័យថា ជា ស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ គឺសូម្បីនៅក្នុងប្រទេសថៃ នៅក្នុងពិភពលោកយើងទាំងមូល គឺគាំងតែម្ដងលើបញ្ហាទេសចរណ៍ រួមទាំងចរាចរណ៍ហោះហើរអន្តរជាតិ ក្នុងនោះការចេញពីប្រទេសគេមួយ មកកាន់ប្រទេសកម្ពុជា ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ហើយទៅវីញក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ហេតុនេះផែនការទេសចរណ៍នេះ គឺវាប៉ះទូទាំងពិភពលោកតែម្ដង មិនមែនតែកម្ពុជាហើយក៏មិនមែនតែខេត្តសៀមរាបដែរ ។
លោក ពៅ ពិសិដ្ឋ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តសៀមរាប នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ប្រភពៈ មន្ទីរព័ត៌មានខេត្តសៀមរាប

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner