អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១១លាន២៤ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៦ម៉ឺននាក់ និងជាសះស្បើយ៨៦លាន១២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១១លាន២៤ម៉ឺន៩ពាន់៦៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៦ម៉ឺន៣ពាន់៦៥២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៦លាន១២ម៉ឺន៣ពាន់៥៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៦០ម៉ឺន៣ពាន់៨១៣នាក់ ស្លាប់ចំនួន៥០ម៉ឺន៧ពាន់៧៤៦នាក់ និងជាសះស្បើយចំនួន១៨លាន៨០ម៉ឺន៣ពាន់៧២៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៩៧ម៉ឺន៧ពាន់៣៨៧នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់២៤០នាក់ និងជាសះស្បើយ១០លាន៦៧ម៉ឺន៨ពាន់៤៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៨ម៉ឺន១ពាន់៦៩៣នាក់ ស្លាប់២៤ម៉ឺន៤ពាន់៩៥៥នាក់ និងជាសះស្បើយ៩លាន២ម៉ឺន៩ពាន់១៥៩នាក់ ៕ ប្រភព៖ worldometers


