អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៣លាន៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥០ម៉ឺននាក់ និងជាសះស្បើយ៨៨លាន៧០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៣លាន៩ម៉ឺន៤ពាន់៤៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥០ម៉ឺន៨ពាន់៨១១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៨លាន៧០ម៉ឺន៨ពាន់៣១៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៩៧ម៉ឺន៤ពាន់៦២៣នាក់ ស្លាប់ចំនួន៥១ម៉ឺន៨ពាន់៣៦៣នាក់ និងជាសះស្បើយចំនួន១៩លាន៣៤ម៉ឺន៣២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤ម៉ឺន៦ពាន់៤៣២នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៧៤២នាក់ និងជាសះស្បើយ១០លាន៧៣ម៉ឺន៦ពាន់៤៣៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៣២ម៉ឺន៦ពាន់៨នាក់ ស្លាប់២៥ម៉ឺន៧៩នាក់ និងជាសះស្បើយ៩លាន២៨ម៉ឺន១ពាន់១៨នាក់ ៕ ប្រភព៖ worldometers