Totttenham Hotspur យកឈ្នះ Wolfsberger AC ឡើងទៅវគ្គ ១៦ក្រុមមុនគេ នៃពាន Europa League

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមមាន់ខ្នាយមាស Totttenham Hotspur បានយកឈ្នះគូប្រជែង Wolfsberger AC ដោយលទ្ធផល ៤-០ នៅជើងទី២ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយមុនគេ ក្នុងពានអឺរ៉ុប UEFA Europa League រដូវកាល ២០២១ នារាត្រីថ្ងៃទី២៤ ខែកុម្ភៈ ។ ៤គ្រាប់របស់ មាន់ខ្នាយមាស កាលពីយប់មិញរកបានដោយកីឡា Dele Alli នៅនាទី១១ កីឡាករ Vinicius រកបាន២គ្រាប់ម្នាក់ឯង នៅនាទី ៥០, ៨៣ និងGareth Bale រកបាននៅនាទី៧៣ ។

សរុបគ្រាប់បាល់ទាំង២ ជើងក្រុមមាន់ខ្នាយមាសបានយកឈ្នះ ទៅលើក្រុមភ្ញៀវ Wolfsberger របស់អូទ្រីស ៨-១ ដោយជើងទី១ នាសប្តាហ៍មុនក្នុងលទ្ធផល ៤-១ ក្នុងវគ្គ ៣២ក្រុមចុងក្រោយនារដូវកាលនេះ។

គូសបញ្ជាក់ថា Totttenham Hotspur បានក្លាយជាក្រុមទី១ ដែលរកគ្រាប់បាល់បានច្រើន ជាង​គេទាំង២ជើង ក្នុងវគ្គ ៣២ក្រុម ហើយក៏ជាក្រុមដំបូងគេ ក្នុងចំណោម ៤ក្រុម​របស់​អង់​គ្លេស​ដែលបានឈ្នះកៅអីឡើងទៅវគ្គបន្ត ក្រៅពី Arsenal, Leicester City និង Manchester United ត្រូវប្រកួតបញ្ចប់ជើងទី២ នារាត្រីនេះ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner