ក្រសួងព័ត៌មាន បានសម្រេចលុបចោលអាជ្ញាបណ្ណ ម្ចាស់អាជីកម្មកាសែត អង្គរធូដេ (Angkor Today)
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចប្រកាស លុបប្រកាសលេខ៣៥១ ព.ម.ប្រក ចុះថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យ លោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today)។ ការសម្រេចលុបចោលនេះ ក៏ព្រោះតែម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត មានចេតនាទុច្ចរិតធ្វើអោយអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើអោយប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជររដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។