វ៉ាក់សាំង”ស៊ីណូហ្វាម” ចំនួន ៩.៦០០ដូស ដែលផ្តល់ដោយក្រសួងសុខាភិបាល ត្រូវបានផ្តល់ និងធ្វើការចាក់ជូនដល់មន្ត្រីនគរបាល និងមន្ត្រីសុខាភិបាលក្នុងខេត្តបាត់ដំបង តាមបណ្តាគោលដៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យស្រុកគោលដៅទាំង៥
មន្ទីរពេទ្យបង្អែក នៃ រដ្ឋបាលខេត្តបាត់ដំបងបាន” ផ្តល់នូវការចាក់វ៉ាក់សាំងការពារកូវីដ-19 ស៊ីណូហ្វាម ” របស់ សាធារណរដ្ឋប្រជាមានិតចិន ជាលើកដំបូង និងជាលើកទី១ ដល់កងកម្លាំងសមត្ថកិច្ចដែលជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្ត ព្រមទាំងនិស្សិតពេទ្យនៃសាលាមធ្យមសិក្សាសុខាភិបាលាភូមិភាគបាត៎ដំបង រួមនិងមន្ត្រីពាក់ព័ន្ធនិងជួរមុខមួយចំនួន។ការផ្តល់និងការចាក់នេះ បានធ្វើឡើងក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១នេះ។ ដោយឡែកមន្ត្រីមួយចំនួននៅតាមបណ្តាស្រុកផ្សេងៗការចាក់វ៉ាក់សាំងដូចគ្នានេះ នៅតាមមន្ទីរពេទ្យបង្អែកនៃស្រុកប្រតិបត្តិ ចំនួន៥ទៀត រួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមោងឫស្សី, ថ្មគោល, សំពៅលូននិងនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិឯកភ្នំ ផងដែរ។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងនៅមុនពេលដែលមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានផ្តល់ នូវការចាក់វ៉ាក់សាំងកូវីដ-19ស៊ីណូហ្វាម ដល់កម្លាំងសមត្ថកិច្ចនិងមន្ត្រីមន្ទីរសុខាភិបាលក្នុងខេត្តរបស់ខ្លួនថា៖នេះជាការចាក់លើកលើកទី១ របស់មន្រ្តីនិងកងកម្លាំងនគរបាលដែលត្រូវបានកំណត់ដោយមន្ទីរសុខាភិបាលខេត្តបាត់ដំបង និង ស្របទៅតាមនីតិវិធីក្នុងការផ្តល់ដល់ការចាក់វ៉ាក់សាំង និងផ្អែកទៅលក្ខណៈសម្បត្តិនិងវិធានចំណុចពាក់ព័ន្ធដែលកំណត់ពីការចាក់បានឬក៏មិនអាចចាក់មិនបាន ដែលពាក់ព័ន្ធនិងសុខភាពសាម៉ីបុគ្គល ដែលត្រូវចាក់ និងតាមរយៈគោលការស្ម័គ្រចិត្តពីការកំណត់ប្រការណែនាំនូវវិធានធ្វើតេស្តសុខភាព របស់ មន្ត្រីសុខាភិបាលនៅមុនពេលចាក់។ ហើយសាម៉ីខ្លួនក៏មានសិទ្ធិទាំងក្នុងការចាក់និងមិនចាក់ផងដែរ តែក៏តំរូវឲ្យផ្តិតមេដៃទទួលស្គាល់ពីការព្រមព្រៀងស្ម័គ្រចិត្តក្នុងការទទួលចាក់ និងមិនព្រមទទួលនូវការចាក់ ដោយបញ្ជាក់ពីមូលហេតុជាក់លាក់ផងដែរ។
បើតាមការលើកឡើងរបស់លោក ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់អ្នកដែលទទួលបាន នូវ ការចាក់វ៉ាក់សាំងនេះផងដែរ ក្រោយពីការចាក់លើកទី១រយៈពេល១៤ថ្ងៃ។ និងនៅក្នុងរយៈពេលនៃចន្លោះ១៥-២៨ថ្ងៃ គឺ ជាថ្ងៃដែលតំរូវឲ្យមកទទួលនូវការចាក់វ៉ាក់សាំង ជាថ្មីលើកទី២ដោយមិនត្រូវឲ្យហួសពេលកំណត់ឡើយ។ក្នុងករណីលើសពីរយៈពេលនៃថ្ងៃកំណត់ខាងលើ អ្នកទាំងនោះ ត្រូវធ្វើការចាក់សារជាថ្មីឡើងវិញ។ដោយចាត់ទុកដូចមិនទាន់បានទទួលការចាក់វ៉ាក់សាំងដំបូង លើកទី១។ ហើយអ្នកដែលទទួលបាន នូវការចាក់វ៉ាក់សាំងបានចាប់ពីអាយុ១៨ឆ្នាំដល់៥៩ឆ្នាំព្រមទាំងភ្ជាប់នូវលក្ខ័ន្តសុខភាពរបស់សាម៉ីខ្លួនដែលត្រូវចាក់ ដោយផ្អែកតាមគោលការស្ម័គ្រចិត្តផងដែរ។
ក្នុងឱកាសនៃការបើកនូវផ្តល់ និងការចាក់វ៉ាក់សាំងកូវីដ-19ស៊ីណូហ្វាមជាលើកដំបូង ហើយជាថ្ងៃដែលតំរូវនូវការចាក់លើកទី១នេះ ក៏មានវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងការផ្តល់ នូវ ការចាក់វ៉ាក់សាំងស៊ីណូហ្វាម ជាលើកដំបូងផងដែរ។ នៅក្រោយពីទទួលបានវ៉ាក់សាំង ចំនួន៩.៦០០ដូស ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលដែលបានផ្តល់មកឲ្យមន្ទីរសុខាភិបាលខេត្តបាត់ដំបង ធ្វើការកំណត់នៃការផ្តល់វ៉ាក់សាំងទាំងនេះដល់កងកម្លាំងនិងមន្ត្រីសុខាភិបាលខេត្តព្រមទាំងនិស្សិតពេទ្យ នៃ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង និងកងកម្លាំងឈរជើងមុខតាមបន្ទាត់ព្រំដែននៃភូមិសាស្ត្ររបស់ខេត្តបាត់ដំបងផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )