ជប៉ុនកំពុងពិចារណាព្យួរជំនួយអភិវឌ្ឍសម្រាប់ប្រទេសមីយ៉ាន់ម៉ា ចំពេលដែលលោកខាងលិចបានដាក់ទណ្ឌកម្មលើរបបយោធា
ជប៉ុន៖ សារព័ត៌មាន Asahi Shimbun daily បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ជប៉ុនបាននិងកំពុងរៀបចំផែនការចុងក្រោយ ដើម្បីផ្អាកជំនួយអភិវឌ្ឍថ្មីសម្រាប់ប្រទេសមីយ៉ាន់ម៉ា ចំពេលដែលសម្ព័ន្ធមិត្តលោកខាងលិចបាននាំគ្នាដាក់ទណ្ឌកម្ម ក៏ដូចជាគំរាមចាត់វិធានការប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ។
ដោយផ្អែកលើប្រភពជាច្រើនពីរដ្ឋាភិបាលនោះ សារព័ត៌មានខាងលើនេះបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុននឹងមិនបដិសេដចំពោះការហៅការព្យួរជំនួយអភិវឌ្ឍផ្លូវការ (ODA) ថា ជាដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែនឹងព្យាយាមបញ្ចុះបញ្ចូលរបបយោធាមីយ៉ាន់ម៉ាអោយឈានដល់ដំណោះស្រាយបែបប្រជាធិបតេយ្យ តាមរយៈកិច្ចពិភាក្សាគ្នា ។ នៅពេលត្រូវបានសាកសួរពីបញ្ហាខាងលើនេះ ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលោក កាស៊ុណុប៊ុ កាតុ បាននិយាយថា មិនមានសេចក្តីរាយការណ៍ពិតប្រាកដចំពោះរបាយការណ៍នេះនោះទេ ប៉ុន្តែបានបើកចំហរលទ្ធភាព នៃការផ្លាស់ប្តូរគោលនយោបាយ ។
លោក កាតុ បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយថា យោងតាមជំនួយសេដ្ឋកិច្ចសម្រាប់ប្រទេសមីយ៉ាន់ម៉ា… យើងនឹងតាមដានស្ថានភាពដោយប្រុងប្រយ័ត្នដោយគ្មានការរើសអើង និងពិចារណាពីជំរើស ។ ជាមួយគ្នានេះ សារព័ត៌មានជប៉ុន ខ្យូដូ ក៏បានចុះផ្សាយដែរថា រដ្ឋាភិបាលបាននិងកំពុងពិចារណាលើការផ្អាកជំនួយថ្មីនេះ ៕ ប្រភព៖ Reuters