កូវីដ១៩៖ នាយករដ្ឋមន្ត្រីវៀតណាមឲ្យពន្លឿនចាក់វ៉ាក់សាំង ក្រោយបាន AstraZeneca ឈុតដំបូង
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រោយពេលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈុតដំបូង ត្រូវបានដឹកជញ្ជូនមកដល់ប្រទេស កាលពីថ្ងៃទី២៤ កុម្ភៈ ២០២១ នាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc បានប្រកាសជំរុញឲ្យចាក់វ៉ាក់សាំងឲ្យបានលឿន ជាការអំពាវនាវ ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងជំងឺកូវីដ១៩ ភ្លាមៗក្រោយពេលវ៉ាក់សាំងមកដល់។
គួរបញ្ជាក់ថា ម្សិលមិញនេះ យន្តហោះមួយគ្រឿងបានដឹកជញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន១១៧៦០០ដូស មកដល់ក្រុងហូជីមីញ ចុះចតនៅចំណតអាកាសយានដ្ឋាន Tân Sơn Nhất ។
វ៉ាក់សាំងអង់គ្លេសនេះត្រូវបានបញ្ជាទិញក្នុងតម្លៃ៥២ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនផលិតនៅកូរ៉េខាងត្បូង៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ