​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​ ​Co​v​i​d​-19 ​ក្នុង​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស

​កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ទូទាំង​ប្រទេស​ ​ដោយ​ចាប់ផ្តើម​ពី​អ្នកជំងឺ​ ​និង​បុគ្គលិក​សុខាភិបាល​ដែល​មាន​អាយុ​ក្រោម​៦​៥​ឆ្នាំ​នៅ​តាម​មន្ទីរពេទ្យ​ ​និង​មណ្ឌល​ថែទាំ​សុខភាព​ ​។​

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឥត​គិតថ្លៃ​នេះ​ ​បាន​ចាប់ផ្តើម​ពី​ម៉ោង​៩​ព្រឹក​ថ្ងៃសុក្រ​នេះ​ (​ម៉ោង​ក្នុង​តំបន់​)​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​។​ ​ប្រជាជន​ ​និង​បុគ្គលិក​ជាង​៥​,​២​៦​០​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ ​ដែល​រួម​មាន​មជ្ឈមណ្ឌល​ថែទាំ​ផ្នែក​ចិត្ត​សា​ស្រ្ត ​និង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ចំនួន​២​១​៣​កន្លែង​ ​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​របស់​ពួកគេ​ ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​សាកលវិទ្យាល័យ​ ​Ox​ford​ ​។​ ​រីឯ​ប្រជាជន​ ​និង​បុគ្គលិក​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​រយៈពេល​វែង​ចំនួន​ ​២​៩​២​កន្លែង​ទៀត​ក៏​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​ ​។​

សូម​ជម្រាប​ថា​ ​កូរ៉េ​ខាងត្បូង​នឹង​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​ជូន​ដល់​ប្រជាជន​ ​និង​បុគ្គលិក​ប្រមាណ​៣​៤​ម៉ឺន​៤​ពាន់​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​រយៈពេល​វែង​ ​ដែល​រួម​មាន​មជ្ឈមណ្ឌល​ថែទាំ​ផ្នែក​ចិត្តសាស្ត្រ​ ​និង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ ​និង​បុគ្គលិក​ពេទ្យ​ជួរមុខ​ចំនួន​៥​ម៉ឺន​៥​ពាន់​នាក់​ទៀត​នៅ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner