​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​បើក​យុទ្ធនាការ​អប់រំ​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​អាមេរិក​អំពី​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​និយាយ​ថា​ ​រដ្ឋបាល​របស់​លោក​​​មាន​ផែនការ​បើក​យុទ្ធនាការ​មួយ​ ​ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​អាមេរិក​អំពី​វ៉ាក់សាំង​ការពារ​វី​រុ​ស​កូរ៉ូ​ណា​ ​នៅ​ក្នុង​អំឡុង​ពេល​មួយ​នៃ​ឆ្នាំ​២​០​២​១​នេះ​ ​ខណៈ​ដែល​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បាន​កើន​លើស​តម្រូវ​ការ​ ​ពីព្រោះ​តែ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​។​

ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​គូស​បញ្ជាក់​ថា​ ​យើង​នឹង​បើក​យុទ្ធនាការ​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ ​ដើម្បី​អប់រំ​ប្រជាជន​អំពី​វ៉ាក់សាំង​…. ​ពួកគេ​ (​វ៉ាក់សាំង​) ​ពិតជា​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ហើយ​ថា​ ​យើង​នឹង​ប្រមូលផ្តុំ​អ្នកដឹកនាំ​គ្រប់​ផ្នែក​នៃ​សង្គម​របស់យើង​ ​ដើម្បី​អប់រំ​ ​និង​លើកទឹកចិត្ត​ជនជាតិ​អាមេរិក​ទាំងអស់​អោយ​ចាក់​វ៉ាក់សាំង​ ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​ប្រមាណ​៦​៦​លាន​៤​៦​ម៉ឺន​៤​ពាន់​៩​៤​៧​ដូ​ស​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នៅក្នុងចំណោម​វ៉ាក់សាំង​ដែល​បាន​ចែកចាយ​សរុប​៨​៨​លាន​៦​៦​ម៉ឺន​៩​ពាន់​៣​៥​ដូ​ស​ ​ហើយ​វ៉ាក់សាំង​ទាំងអស់​ខាងលើ​នេះ​ ​គឺជា​សុទ្ធតែ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner