នៅ ស្រីពៅ ដាក់ចិត្តហ្វឹកហាត់ពង្រឹងចំណុចខ្វះខាតត្រៀមប្រជែងដណ្តើមមេដាយ ស៊ីហ្គេម នៅវៀតណាម ជូនកម្ពុជា

កីឡាការិនីប្រដាល់សកលកម្ពុជា នៅ ស្រីពៅ ក្នុងឆ្នាំ២០២១នេះ ត្រូវបានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ជ្រើសរើសជាកីឡាការិនីជម្រើសជាតិ ហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម បន្ទាប់ពីកីឡាការិនីតូចល្អិតរូបនេះ ប្រជែងដណ្តើម បានមេដាយមាស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ក្រោយប្រកួតយកឈ្នះកីឡាការិនី វី ស្រីស្រស់ ។


ក្រោយជាប់ជម្រើសជាតិ ឆ្នាំ២០២១ជាថ្មី កីឡាការិនីតូចល្អិតវ័យ ២៥ឆ្នាំរូបនេះ បានបង្ហាញការតាំងចិត្តបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពលើចំណុចខ្វះខាត ដែលធ្លាប់រងបរាជ័យកន្លងមក ក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ។ កីឡាការិនី នៅ ស្រីពៅ សង្ឃឹមជឿជាក់ថា ការប្រឹងប្រែងហ្វឹកហាត់ និងបទពិសោធន៍ដែលទទួលបានពីការប្រកួតកីឡាស៊ីហ្គេម កន្លងទៅ នឹងជួយឲ្យខ្លួនមានលទ្ធភាពគ្រប់គ្រាន់ប្រជែងដណ្តើមបានមេដាយជូនកម្ពុជាបានជាក់ជាមិនខាន ។

ទោះជាក្តីសង្ឃឹមប្រជែងបានមេដាយ នៅវៀតណាម មានភាគ%ខ្ពស់ជាង ឆ្នាំ២០១៩ នៅហ្វីលីពីនក្តី តែ នៅ ស្រីពៅ នូវតែចាត់ទុកកីឡាការិនីម្ចាស់ផ្ទះវៀតណាម និងហ្វីលីនជាឧបសគ្គធំ ក្នុងប្រជែងមេដាយជូនកម្ពុជា ។


សូមបញ្ជាក់ថា កីឡាការិនី នៅ ស្រីពៅ ប្រជែងឈ្នះមេដាយមាសថ្នាក់ជាតិ ៣លើក ឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០២០ ជាមួយនឹងការឈ្ម្នះដាយមាសនេះដែរ ឯ ឧ ឧត្តមសេនីយឯកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានផ្តល់ប្រាក់រង្វាន់លើកទឹក ចិត្តដល់កីឡាការិនី នៅ ស្រីពៅ ផងដែរ ។
គួររំលឹកថា កីឡាការិនី នៅ ស្រីពៅ ធ្លាប់បានចូលរួមស៊ីហ្គេមម្តងរួចមកហើយ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន តែប៉ុន្តែចាញ់កីឡាការិនីវៀតណាម ដោយសាតែរបួសជើងបន្តការប្រកួតមិនកើត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner