ទិវារត់ប្រណាំងកម្សាន្តស្រី្ត និងកីឡា លើកទី២ បានប្រកាសផ្អាក តាមប្រកាសរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល

ទិវារត់ប្រណាំងកម្សាន្តស្រី្ត និងកីឡា​ លើកទី២ ដែលរៀបចំដោយគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា និងក្រសួងទេសចរណ៌ដែលគ្រោងរៀបចំធ្វើឡើងចំថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១នេះ ត្រូវ​បាន​​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រសួងទេសចរណ៌ចេញសេចក្តីជូន​ដំណឹងផ្អាក​ការរៀប​ចំព្រឹត្តិការណ៍ប្រណាំងតាមសេចក្តីប្រកាសណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្រសួង​អប់រំយុវជន និងកីឡា និងរបស់សាលារាជធានីភ្នំពេញ ក្នុងគោលបំណងទប់ស្កាត់និងការពារ​ការរីក​រាលដាលជំងឺកូវីដ១៩ ។

នៅក្នុងសេចក្តីជូនតំណឹងផ្លូវការ ចេញដោយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងក្រសួង​ទេសចរណ៍នូវល្ងាចថ្ងៃទី២៥ ខែកុម្ភៈនេះ មានខ្លឹមសារថាគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងក្រសួង​​​​ទេសចរណ៍ សូមជម្រាបដល់កីឡាករ កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំងអស់ឲ្យបានជ្រាបថា ព្រឹត្តិការណ៍ ទេសចរណ៍ នៃទិវារត់ប្រណាំងកម្សាន្តស្រ្តី និងកីឡា លើកទី២ ដែលគ្រោងរៀបចំ ក្នុ​ងថ្ងៃ​ទិវា​​សិទ្ធិនារី ៨មិនា ឆ្នាំ២០២១ ត្រូវផ្អែកដោយសារជំងឺកូវីដ១៩ នៅមានវត្តមាននៅកម្ពុជា និងមាន​ការ​រីករាលដាលខ្លាំង នៅក្នុងតំបន់ និងលើពិភពលោក ដូច្នោះដើម្បីការពារសុខភាព និងសុវត្ថិភាព​របស់​កីឡាករ កីឡាការិនី និងអ្នកគាំទ្រ យើងគោរពតាមសេចក្តីប្រកាស​ណែនាំរបស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល ក្រសួងអប់រំយុវជន និងកីឡា និងរបស់សាលារាជធានីភ្នំពេញ ។

            ជាថ្មីម្តងទៀត ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងក្រសួងទេសចរណ៍ ​គោរពស្នើរ​ដល់​កីឡាករ កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំងអស់មានការយោគយល់ និងចូលរួមតាមសភាព​ការណ៍ជាក់ស្តែង នាថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២​ ។

              សូមគោរពជូនពរ  សុខភាពល្អ សុវត្ថិភាព និងចូលរួមគោលការណ៍ ៣ការពារ និង៣កុំ ឲ្យ​បាន​​ខ្ជាប់ខ្ជួន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner