លោក ធន សុភា បញ្ជាក់ថា អ្នកប្រដាល់ គុន ខ្មែរចង់ល្បី ក្នុងអាជីពទាល់តែលះបង់ខ្ពស់ ដូច ជា ពេលវេលា ការផឹកស៊ី ត្រូវបង្កើនការហ្វឹកហាត់អោយខ្លាំង

លោក ធន សុភា គ្រូបង្វឹកប្រចាំក្លិបប្រដាល់គុនខ្មែរក្រសួងការពារជាតិ បានលើកឡើងថា កីឡាករគុនខ្មែរ ដែលចង់សាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញ នៅក្នុងអាជីពគុនខ្មែរបានយូរ ទាល់តែលះបង់ពេលវេលាដើរលេង ផឹកស៊ីឥតប្រយោជន៍ និងការងារផ្សេងដែលប៉ះពាល់ដល់ម៉ោងហ្វឹកហាត់ ដើម្បីជោគជ័យ ។


លោក បន្តថា អ្នកប្រដាល់គុនខ្មែរចង់មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ ទាល់តែចំណាយពេលវេលាហ្វឹកហាត់អោយច្រើន និងត្រូវចេះបំប៉នសុខភាពឲ្យបានល្អទើបកម្លាំងមាំមួន ត្រូវមានយុទ្ធសាស្រ្តប្រយុទ្ធល្អ ប្រាជ្ញាឈ្លាសវៃចេះមើលពីចំណុចខ្សោយគូប្រកួត ។

អតីតអ្នកប្រដាល់គុនខ្មែរ ពោរពេញដោយបទពិសោធន៍ធ្លាប់ឡើងសង្វៀន ក្នុងស្រុក និងក្រៅស្រុក ជាង៣០០ដង បានអះអាងថា ការអនុវត្តទំលាប់បែបនេះ បានធ្វើឲ្យលោកជោគជ័យយ៉ាងខ្លាំង ក្នុងអាជីពប្រដាល់ នាអំឡុងឆ្នាំ១៩៩៥ ធ្វើអោយលោកឈ្នះគូប្រកួតខ្លាំងៗ ទាំងគូរជាតិ និងអន្តរជាតិ ។


គួររំលឹកថា លោក ធន សុភា ជាកីឡាករប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូប ក្នុងទសវត្សឆ្នាំ៩០ និងធ្លាប់ចេញទៅប្រកួតក្រៅប្រទេសជាច្រើនលើក ដូចជា ប្រទេសថៃ ជាដើម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner