វិវាទដីធ្លីរ៉ាំរ៉ៃដោះស្រាយមិនចេញជាយូរមកហើយ ពេលនេះ ត្រូវបានដោះស្រាយបញ្ចប់ ក្រោមនយោបាយ ឈ្នះ ឈ្នះ សម្ដេចតេជោ ហ៊ុន សែន

អត្ថបទដោយ៖
Kien Sereyvuth

បាត់ដំបង៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង តំណាងឲ្យអភិបាលខេត្តបាត់ដំបង នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះដោះស្រាយវិវាទរ៉ាំរ៉ៃ ដែលដើមបណ្ដឹងឈ្មោះ ឃុត សេង ប្ដឹងពីឈ្មោះសោម សារ៉ែន ដែលបានសាងសង់ផ្ទះសំណង់រឹងមាំគ្មានច្បាប់អនុញ្ញាតនៅចំណុច បណ្ដាយផ្លូវលេខ៧០២ របងសាលាបឋមសិក្សាសម្ដេច ជាស៊ីម ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេចក្រុង និងខេត្តបាត់ដំបង ។

ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងវិវាទនេះភ្លាម ឯកឧត្តម ណុប ដារ៉ា តំណាងឲ្យឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះដល់ទីតាំងមានទំនាស់ភ្លាម និងបានធ្វើការសម្របសម្រួលដោះស្រាយ ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន ដោយគូភាគីទាំងសងខាង ព្រមឯកភាពបញ្ចប់វិវាទនេះ ដោយធ្វើកិច្ចសន្យាដូចខាងក្រោម៖

១- ដើមបណ្ដឹង លោក ឃុន សេង ព្រមដកពាក្យបណ្ដឹងចេញដែ លបានប្ដឹងឈ្មោះ សោម សារ៉ែន កន្លងនៅសាលាក្រុង ។
២- ឈ្មោះសោម សារ៉ែន ព្រមធ្វើកិច្ចសន្យាធានាលើផ្ទះដែលខ្លួនបានសាងសង់ បើមានការរលំទៅលើផ្ទះលោក ឃុន សេង នៅថ្ងៃក្រោយនោះ ឈ្មោះ សោម សារ៉ែន និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
៣- ឈ្មោះ សោម សារ៉ែន ឯកភាពស្នើសុំការសាងសង់បន្តតាមផ្លូវច្បាប់ នៅសាលាក្រុង ។

ក្រោយបានដោះស្រាយបញ្ចប់វិវាទ ឯកឧត្តម ណុប ដារ៉ា បានជូនថវិកាចំនួន ១០០ដុល្លារ ដល់លោកអុំស្រី សោម សារ៉ែន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃថែមទៀតផង ។

សូមបញ្ជាក់ថា លោកអុំស្រី សោម សារ៉ែន ភេទស្រី អាយុ ៧០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងផ្ទះលេខ២១៤ ផ្លូវលេខ៧០២ ក្រុមទី៦ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង ។

លោមអុំស្រី បានសំណើសុំឲ្យអភិបាលខេត្តបាត់ដំបង មេត្តាជួយអន្តរាគមន៍ ដើម្បីឱ្យអុំស្រី បានសាងសង់ផ្ទះលើដីរបស់ខ្លួន តែដោយមានវិវាទជាមួយអ្នកជិតខាង ទើបមិនអាចសាងសង់បាន។ លោកអុំ ត្រូវលោក ឃុត សេង បានប្ដឹងទៅសាលាក្រុង មិនឲ្យមានការសាងសង់ ហើយសាលាក្រុង បានចេញលិខិតមិនអនុញ្ញាតឲ្យមានការសាងសង់បន្ត កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

ក្រោយបានដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះរួច អុំស្រី ទទួលបានការសាងសង់ផ្ទះឡើងវិញហើយ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុនសែន ។

លោកអុំស្រី ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់អភិបាលខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ដែលបានដឹកនាំក្រុមការងារ ចុះមកជួយសម្រុះសម្រួល ដោះស្រាយវិវាទនេះរហូតទទួលបានជោគជ័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ។ អុំស្រី សូមគោរពជូនពរឯកឧត្តម អស់លោកទាំងអស់ សូមជួបប្រទះតែសេចក្កីសុខ សេចក្កីចម្រើន នឹងជួបប្រទះតែពុទ្ធពរទាំងឡាយ ៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner