​សហរដ្ឋអាមេរិក​ព្រមាន​ចាត់វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​នៅ​មី​យ៉ា​ន់​ម៉ា​ ​ក្រោយ​មនុស្ស​១​៨​នាក់​ស្លាប់​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ប៉ូលិស

​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​អង្គការសហប្រជាជាតិ​ ​និង​សហភាព​អឺរ៉ុប​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​ថ្កោលទោស​ការ​បង្ក្រាប​ដ៏​ហិង្សា​ ​បន្ទាប់ពី​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​ ​ដែល​ធ្វើ​អោយ​ស្លាប់​មនុស្ស​យ៉ាងតិច​១​៨​នាក់​ ​នៅ​ក្នុង​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​០​១​ ​ខែកុម្ភៈ​មក​ ​។​

ទន្ទឹមគ្នា​ ​រដ្ឋាភិបាល​អាមេរិក​បាន​និង​កំពុង​រៀបចំ​ចាត់វិធានការ​បន្ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ​ដើម្បី​ប្រឆាំង​នឹង​ការទទួលខុសត្រូវ​លើ​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ ​ក៏ដូចជា​រដ្ឋប្រហារយោធា​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ J​a​k​e​ Su​l​l​i​van​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​។​

ជាមួយគ្នា​នេះ​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ ​អាន់​ថូ​នី​ ​ប្លី​ន​ខិ​ន​ ​ក៏បាន​ថ្កោលទោស​អ្វី​ដែល​លោក​ហៅថា​ ​អំពើ​ហិង្សា​គួរ​អោយ​ស្អប់ខ្ពើម​ពីសំណាក់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ ​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ប្រល័យ​លើ​អ្នកប្រឆាំង​តវ៉ា​ ​។​ ​លោក​ ​ប្លី​ន​ខិ​ន​ ​បាន​បង្ហោះ​សារ​នៅ​លើ​ធ្វី​ត​ធើ​ថា​ ​យើង​ឈ​រយ៉ា​ង​រឹង​មាំ​ជាមួយ​ប្រជាជន​ដ៏​ក្លាហាន​របស់​មី​យ៉ា​ន់​ម៉ា​ ​និង​លើកទឹកចិត្ត​អោយ​គ្រប់​ប្រទេស​និយាយ​ជាមួយនឹង​ស​ម្លេ​ង​តែមួយ​គាំទ្រ​ឆន្ទៈ​របស់​គេ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner