អត្រាកំណើតថ្មីនៅកូរ៉េខាងត្បូងធ្លាក់ចុះខ្លាំងជាកង្វល់របស់រដ្ឋាភិបាល

អត្ថបទដោយ៖
ស៊ុន លី

កូរ៉េខាងត្បូង៖ ថ្មីៗនេះប្រទេសកូរ៉េខាងត្បូងបានរកឃើញថា អត្រាកំណើតនៅក្នុងរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ តួលេខ ចំនួនអ្នកបាត់បង់ជីវិតមានចំនួនច្រើនជាងចំនួនទារកចាប់កំណើតថ្មី។ កាលពីឆ្នាំ 2020 អត្រាកំណើតថ្មីមានចំនួនត្រឹមតែបីម៉ឺនពាន់នាក់ ប្រការនេះធ្វើឱ្យរដ្ឋាភិបាលចាត់វិធានការលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនព្យាយាមបង្កកំណើតឡើងវិញ។

យោងតាមការចេញផ្សាយរបស់ The WeForum បានបញ្ជាក់ថា អត្រាកំណើតនៅក្នុងរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំងដោយសារពេលបច្ចុប្បន្នស្ត្រីកូរ៉េខាងត្បូង បា​ន​ប្រឡូកចូលទៅក្នុងកិច្ចការងារកាន់តែច្រើនឡើង ហើយវត្តមានតិចបំផុតដែលសម្រេចចិត្តមានគ្រួសារ។ តួលេខបានបង្ហាញស្ត្រីតិចជាង 25 ភាគរយដែលមានអាយុចន្លោះពី 25 ទៅ 29 ឆ្នាំបានរៀបការ វាជាទិដ្ឋភាពផ្ទុយស្រឡះពីកូរ៉េកាលពីឆ្នាំ 1970 ស្ត្រីដល់ទៅ 90 ភាគរយសម្រេចចិត្តរៀបការ។

ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចបានមើលឃើញថា កត្តាសំខាន់មួយទៀតដែលអត្រាកំណើតនៅក្នុងរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារបញ្ហាវិបត្តិកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្តង។ តាមរយៈគោលការណ៍លើកទឹកចិត្តរបស់រដ្ឋាភិបាល ចាប់តាំងពីដើមឆ្នាំ 202០ គ្រួសារមានកូនក្រោមអាយុមួយខួបទទួលបានប្រាក់ខែប្រមាណជា 275 ដុល្លារក្នុងមួយខែ (កូនម្នាក់) ខណៈដែលឪពុកម្តាយទទួលបានប្រាក់លើកទឹកចិត្ត 1,840 ដុល្លារ។

តាមក្រុមអ្នកជំនាញប្រជាសាស្ត្រជឿជាក់ថា កំណើនមនុស្សធ្លាក់ចុះ នឹងអាចបង្កទៅជាបញ្ហាជាច្រើនដូចជា វិបត្តិធនធានមនុស្ស បាត់បង់អត្តសញ្ញាណមនុស្សជាតិ បញ្ហាក្នុងប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ចធ្លាក់ចុះ ព្រមទាំងបាត់បង់ពន្ធដាជាដើម ដោយសារមនុស្សចាស់កាន់តែច្រើន។ ចំនួនមនុស្សចាស់ច្រើនរដ្ឋាភិបាលចាំបាច់ត្រូវការលុយដើម្បីថែរក្សាពួកគេ ជាបន្ទុកធ្ងន់ធ្ងររបស់រដ្ឋាភិបាលប្រទេសអភិវឌ្ឍន៍ដូចជាកូរ៉េខាងត្បូង និងជប៉ុន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner