អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៥លាន៧៦ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៥៧ម៉ឺននាក់ និងជាសះស្បើយ៩១លាន៤៦ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៥លាន៧៦ម៉ឺន៥ពាន់៤០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៥៧ម៉ឺន១ពាន់៧៥៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩១លាន៤៦ម៉ឺន៦ពាន់៩៣១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៤៥ម៉ឺន៦ពាន់៣៧៧នាក់ ស្លាប់ចំនួន៥៣ម៉ឺន១ពាន់៦៥២នាក់ និងជាសះស្បើយចំនួន២០លាន៣ពាន់៣២៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន១៥ម៉ឺន៦ពាន់៧៤៨នាក់ ស្លាប់ចំនួន១៥ម៉ឺន៧ពាន់៤៧១នាក់ និងជាសះស្បើយ១០លាន៨២ម៉ឺន៤ពាន់២៣៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន៧២ម៉ឺន២ពាន់២២១នាក់ ស្លាប់២៥ម៉ឺន៩ពាន់៤០២នាក់ និងជាសះស្បើយ៩លាន៥៩ម៉ឺន១ពាន់៥៩០នាក់ ៕ ប្រភព៖ worldometers