​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​មនុស្ស​៣​៨​នាក់​ស្លាប់​ក្នុង​ការ​តវ៉ា​ដ៏​បង្ហូរ​ឈាម​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា

​មី​យ៉ា​ន់​ម៉ា​៖​ ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ​មនុស្ស​៣​៨​នាក់​បាន​បាត់បង់ជីវិត​ ​នៅ​ថ្ងៃពុធ​នេះ​ ​ក្នុង​ថ្ងៃ​ដ៏​បង្ហូរ​ឈាម​បំផុត​នៃ​វិបត្តិ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ខណៈ​ដែល​រដ្ឋាភិបាល​យោធា​កំពុង​ផ្គើន​នឹង​ការ​ថ្កោលទោស​របស់​អន្តរជាតិ​ ​ជុំវិញ​ការ​ធ្វើ​រដ្ឋប្រហារ​របស់​ខ្លួន​ ​ជាមួយនឹង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ ​។​

សម្ពាធ​អន្តរជាតិ​កំពុង​កើន​ឡើង​ ​។​ ​មហាអំណាច​លោក​ខាងលិច​បាន​វាយប្រហារ​ពួក​ឧត្តមសេនីយ៍​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​ការ​ដាក់ទណ្ឌកម្ម​ ​ហើយ​អង់គ្លេស​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​។​ ​បន្ទាប់ពី​ការ​ស្លាប់​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ​ខ្លួន​កំពុង​ពិចារណា​លើ​សកម្មភាព​បន្ថែម​ទៀត​ ​។​ ​តែ​មកទល់​ពេលនេះ​ ​រដ្ឋាភិបាល​យោធា​ហាក់​មិន​អើពើ​ចំពោះ​ការ​ថ្កោលទោស​ជាស​កល​ ​ដោយ​ឆ្លើយតបនឹង​ការ​ងើប​បះបោរ​ប្រឆាំង​ខ្លួន​ ​ដោយ​ប្រើ​កម្លាំងបាយ​ខ្លាំង​ឡើង​ ​។​

ប្រេសិត​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​លោកស្រី​ គ្រីស្ទី​ន​ ​ស្រាន័​រ​ ​បួ​ជេន័​រ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃពុធ​នេះ​ថា​ ​គិតតែ​ត្រឹម​ថ្ងៃនេះ​ ​មនុស្ស​៣​៨​នាក់​បាន​ស្លាប់​… ​និង​ថា​ ​មនុស្ស​សរុប​ជាង​៥​០​នាក់​ហើយ​បាន​ស្លាប់​ ​ចាប់តាំង​ពី​យោធា​បាន​កាន់កាប់​អំណាច​ ​ក្នុង​នោះ​មាន​អ្នក​រង​របួស​ជាច្រើន​នាក់​ទៀត​ ​។​ ​ជាមួយគ្នា​នេះ​ ​លោកស្រី​បាន​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ ​ប្រឆាំង​នឹង​ពួក​ឧត្តមសេនីយ៍​ ​ដោយ​បន្ថែម​ថា​ ​នៅ​ក្នុង​ការសន្ទនា​របស់​លោកស្រី​ជាមួយ​ពួកគេ​ថ្មីៗ​នេះ​ ​ពួកគេ​បាន​ច្រានចោល​ការ​គំរាមកំហែង​នៃ​ការ​ដាក់ទណ្ឌកម្ម​ ​។​ ​លោកស្រី​និយាយ​ថា​ ​ខ្ញុំ​នឹង​បន្ត​ទៅមុខ​ទៀត​ ​យើង​នឹង​មិន​ចុះចាញ់​ឡើយ​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner