ក្រសួងអប់រំបន្តផ្អាកដំណើរការសាលារៀននៅភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍ 20 កុម្ភៈ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ។ សេចក្តីជូនដំណឹងនៅថ្ងៃទី 04 ខែមីនានេះ។

ក្រសួងអប់រំបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា “ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ មិនទាន់ធូរស្រា​ល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-18 ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។

ស្របគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់នៅទីតាំងដែលបានផ្អាកនេះ ត្រូវបន្តដំណើរការបង្រៀន និង​រៀនតាមប្រព័ន្ធអេឡិចត្រូនិក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី 24 ខែកុម្ភៈកន្លងទៅ ក្រសួងអប់រំបានសម្រេចផ្អាកសាលារៀនបន្ទាន់នៅតំបន់គោលដៅខាងលើ ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ មានលក្ខណៈធំជាងនិងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា ព្រមទាំងបញ្ជៀសការឆ្លងជំងឺកូវីដ-19 ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner