អាថ៌កំបាំងចំនួន 6 ដែលធ្វើឱ្យ Elon Musk ក្លាយជាមនុស្សជោគជ័យដូចបច្ចុប្បន្ន

បរទេស៖ មនុស្សធម្មតាធ្វើការ 40ម៉ោងក្នុងមួយសប្ដាហ៍ ប៉ុន្តែបើនិយាយពីលោក Elon Musk ដែលគ្រប់គ្នាបានស្គាល់ថាជា
មហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តច្រើនបំផុតលើលោកនោះគឺជាមនុស្សដែលធ្លាប់ងប់នឹងការធ្វើការងារបំផុតគឺរហូតទៅដល់ 120 ម៉ោងក្នុងមួយសប្ដាហ៍
ពីព្រោះតែស្រេកឃ្លាននូវភាពជោគជ័យ និងមហិច្ឆតាចំពោះគំនិតរកស៊ីរបស់គាត់។

Elon Musk ស្ថាបនិកក្រុមហ៊ុនដែលរកស៊ីប្លែកពីគេដូចជា SpaceX, Tesla និង SolaCity ផងនោះបច្ចុប្បន្នមានវ័យ 49 ឆ្នាំ
ប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់មានរហូតទៅដល់ 200 ពាន់លានដុល្លារគិតត្រឹមខែកុម្ភៈឆ្នាំ 2021 នេះ។

មានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើនចំពោះអត្តចរិតចម្លែកខុសពីគេរបស់ទាំងការរកស៊ី និងរបៀបរស់នៅប្រចាំថ្ងៃផងដែរនោះ មហាសេដ្ឋីរូបនេះ ប៉ុន្តែថ្លែងទៅកាន់ក្រុមការងាររបស់
BBC ថា លោកមានអាថ៌កំបាំងមួយចំនួនដែលជួយឱ្យទទួលបានភាព
ជោគជ័យដល់ពេលបច្ចុប្បន្ន៖

1.កុំខ្វល់ពាក្យរិះគន់៖
គ្រាមួយកាលពីឆ្នាំ2014 លោក Musk បានទទួលរងនូវពាក្យរិះគន់ពីមនុស្សជំនាញ និងអ្នកដែលគាត់ស្រលាញ់ និងគោរពបំផុតទៅលើគោលបំណងបើកក្រុមហ៊ុន
SpaceX របស់លោក។ ប៉ុន្តែលោកនៅតែជំនះធ្វើវារហូតស្ទើរតែក្ស័យធន ហើយជាលទ្ធផលគឺពិតអាចទៅរួច និងទទលបានផលជោគជ័យថែមទៀតផង។

2.អ្វីៗទាំងអស់មិនមែនដើម្បីលុយមួយមុខនោះទេ៖
ឆ្នាំខ្លះគាត់បាននិយាយថា គាត់មិនដឹងទេថាតើនៅសល់លុយប៉ុន្មា ប៉ុន្តែអ្វីដែលគាត់បានដឹង និងតាមដានគ្រប់ពេលនោះគឺប្រតិបត្តិការ
គោលដៅរបស់ក្រុមហ៊ុនទាំងអស់ដែលគាត់បង្កើត។ Musk តែងតែបាននិយាយថា នឹងចាយលុយទាំងអស់របស់គាត់បើសិនជាចាំបាច់ ធ្វើយ៉ាងណាឲ្យគម្រោងការដ៏អស្ចារ្យរបស់គាត់សម្រេចគោលដៅក្នុងការផ្តល់
កន្លែងរស់នៅថ្មីដល់មនុស្សនៅលើឋានព្រះច័ន្ទឲ្យខាងតែបាន។

3.តាមចំណង់របស់អ្នក៖
SpaceX មិនមែនកើតចេញដោយសារ Musk មើលឃើញឱកាសរកប្រាក់ចំណូលនោះទេ ប៉ុន្តែកើតចេញដោយសារតែលោកមើលឃើញថាកម្មវិធីស្រាវជ្រាវ
អវកាសរបស់រដ្ឋាភិបាលអាមេរិកហាក់បីដូចជាមិនមានមហិច្ឆិតាខ្លាំងឡើយ។

4.កុំខ្លាចក្នុងការស្រម៉ៃឲ្យបានជោគជ័យធំ៖
ក្រៅតែពីអាជីវកម្មខុសគេដូចជា Telsa, SpaceX, SolarCity ហើយនោះ Elon Musk នៅបន្តធ្វើកិច្ចការងារប្លែកៗពីគេជាច្រើនទៀត ដូចជាទៅរស់
នៅលើភពខាងក្រៅ កសាងរថភ្លើងលឿនបំផុតនៅក្នុងរូងដី Hyperloop ជាពិសេសអភិវឌ្ឍបច្ចេកវិទ្យា AI ដើម្បីប្រើប្រាស់នៅក្នុងខួរក្បាលរបស់មនុស្សទៀតផង។

5.ត្រៀមខ្លួនជានិច្ចសម្រាប់ការប្រថុយប្រថាន៖
ឆ្នាំ2002 គាត់លក់ក្រុមហ៊ុនដំបូងរបស់ខ្លួនចំនួន 2 គឺ Zip2 និង Paypal ប្រមូលបានលុយ 200 លានដុល្លារ។ពាក់កណ្តាលនៃការវិនិយោគទៅលើក្រុមហ៊ុនថ្មី និងពាក់
កណ្តាលទៀតទុកខ្លួនឯង។ SpaceX និង Telsa ដែលជាក្រុមហ៊ុនថ្មីនោះបន្ទាប់មកក៏ជួបបញ្ហានៅនាទីចុងក្រោយគាត់បានសម្រេចចិត្តវិនិយោគប្រាក់ដែល
គាត់មានទាំងអស់ដើម្បីអាចឲ្យក្រុមហ៊ុនបន្តរស់រានជាជាងទុកលុយ ហើយមើលឃើញក្រុមហ៊ុនទាំង 2 បាត់បង់ជារៀងរហូតនោះ។

6.រីករាយនឹងអ្វីដែលខ្លួនមាន៖
លោកមិនបាននិយាយរៀបរាប់ និងពន្យល់ច្រើនពីចំណុចនេះទេ ប៉ុន្តែអ្នកដែលសំភាសគាត់បានមើលឃើញថាបុរសរូបនេះហាក់ដូចជាមិនមានកើតទុកអ្វីនោះឡើយចំពោះ
បញ្ហារបស់ក្រុមហ៊ុន ហើយតែងតែធ្វើអ្វីដែលគាត់ចង់ធ្វើទោះពេលខ្លះត្រូវប្រឆាំងជាមួយនឹងរដ្ឋាភិបាលក៏ដោយ។

បញ្ជាក់ ៖ អត្ថបទនេះមិនមែនសម្រាប់អ្នកអនុវត្តតាមទាំងអស់នោះទេ ពីព្រោះថាស្ថានភាពខុសគ្នា មនុស្សមានជំនាញផ្សេងគ្នា ដូចនេះគួរតែ
ចាប់យកតែចំណុចណាដែលគិតថាល្អស័ក្ដិសមនឹងអ្នកបំផុតប៉ុណ្ណោះប្រសិនបើកំពុងតែស្វែងរកភាពជោគជ័យមួយជូនខ្លួនឯង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner