អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិ​ចិន​ម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យ​ក្នុងស្រុក​កំពង់សីលា ខេត្តព្រះសីហនុមកកាន់ភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាង​សំណុំរឿងតាមច្បាប់

 សូមជម្រាបជូនថា អ្នកបើកបររថយន្តតាក់ស៊ី ម៉ាក Highlander ព័ណ៌ស ពាក់ស្លាកលេខ2BD-7028 ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និង      កសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣០០ដុល្លាអាមេរិក រហូតមកដល់គីឡូម៉ែត្រ១៥១-១៥២ ខ្លួនបានបើកជែង     រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះឈប់ ដើម្បីឱ្យស្ត្រីជនជាតិចិននោះឡើងជិះដើម្បីបន្លំគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ ព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ដោយអ្នកបើកបររថយន្តតាក់ស៊ីនេះបានសន្យាឱ្យប្រាក់ទៅអ្នកបើករថយន្តដឹកទំនិញចាយខ្លះ ហើយខ្លួនបានបន្លំបើករថយន្តគេចទៅរង់ចាំទទួលស្រ្តីជនជាតិចិនខាងលើ នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។ ដោយសាររង់ចាំយូរពេកទើបខ្លួនបានទំនាក់ទំនងទៅខាងរថយន្តដឹកទំនិញទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ ពេលនោះដោយមានការភិតភ័យ ខ្លួនបានបើករថយន្តចោលស្ត្រីជនជាតិចិននោះឆ្ពោះមករាជធានីភ្នំពេញតែម្តង និងរហូតមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជ    រដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕សា វ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner