កូវីដវាយលុកជាង1ឆ្នាំធ្វើឲ្យការលក់កង់អគ្គិសនីនៅលោកខាងលិចមានកំណើនខ្លាំង

បរទេស៖យោងតាមការចេញផ្សាយរបស់ World Economic Forum នៅសប្តាហ៍នេះបានបង្ហាញថាតួលេខនៃការលក់
កង់អគ្គិសនីនៅទូទាំងពិភពលោកជាពិសេសបណ្តាប្រទេសក្នុងតំបន់លោកខាងលិចកើនឡើងខ្លាំងមែនទែន។

សម្រាប់ទីផ្សារអាមេរិកចំនួនលក់កង់អគ្គិសនីបានកើនឡើងដល់ទៅ 145 ភាគរយត្រឹមរយៈពេល 1 ឆ្នាំចុងក្រោយនេះ
ហើយប្រមាណជា 65 ភាគរយធៀបទៅនឹងគ្រប់ប្រភេទកង់ទាំងអស់ដែលមាននៅក្នុងទីផ្សារខណៈដែលទីផ្សារកង់នៅក្នុងតំបន់
អឺរ៉ុបទាំងមូលគឺបានកើនឡើងប្រមាណជា 23 ភាគរយ។

តាមការស្រាវជ្រាវរបស់ Bike Europe ផងដែរសម្រាប់នៅឆ្នាំ 2021 នេះវិញពលរដ្ឋរបស់ហូឡង់ 1 នាក់ក្នុងចំណោម 10 នាក់បានមានផែនការរួចមកហើយថានឹងទិញកង់អគ្គិសនី។

ដោយឡែក កម្មវិធីកក់ ឬជួលកង់អគ្គិសនីក៏កំពុងទទួលបានប្រជាប្រិយភាពបានធ្វើឲ្យចំនួននៃការប្រើប្រាស់មធ្យោ
បាយមួយនេះកាន់តែមានចំនួនច្រើនឡើង ហើយក្នុងនោះគេមើលឃើញថាពលរដ្ឋអាមេរិកប្រមាណជា 85 ភាគរយបានងាកមកប្រើប្រាស់កង់វិញជំនួសឲ្យមធ្យោបាយធ្វើដំណើរសាធារណៈក្នុងអំឡុងពេលកូវីដដើម្បីធានាដល់សុវត្ថិភាពរបស់ពួកគេ។

រដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើនលើពិភពលោកបានខិតខំប្រឹងប្រែងជំរុញដល់សកម្មភាពមួយនេះតាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដូចជាការបន្ថែមផ្លូវសម្រាប់កង់ចាប់រាប់ពីទីក្រុងមិកស៊ិកទៅដល់ទីក្រុងប៉ារីស ហើយបើគិតជាទឹកប្រាក់វិញគឺមានប្រមាណជា 1 ពាន់លានអឺរ៉ូ ខណៈដែលរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អឺរ៉ុបក៏បានចំណាយថវិកាទៅលើកិច្ចការងារនេះផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner