Telegram ប្រមូលបានទុនថ្មីជាង 1,000 លានដុល្លារពីការលក់បណ្ណបំណុល

ឌុបៃ ៖ នៅថ្ងៃពុធនេះស្ថាបនិករបស់កម្មវិធីឆាតដ៏ពេញនិយមលើទូរស័ព្ទដៃ Telegram លោក Pavel Durov បានប្រកាសថាក្រុមហ៊ុនរបស់​លោក​ទើប​តែបានប្រមូលបានប្រាក់វិនិយោគបន្ថែមប្រមាណជាង 1,000 លានដុល្លារតាមរយៈការលក់បណ្ណបំណុលទៅឲ្យក្រុមវិនិយោគមួយចំនួន។

ប្រភពដដែលបានឲ្យដឹងទៀតថាប្រាក់វិនិយោគទាំងនោះរួមមានបញ្ចូលទាំងប្រាក់វិនិយោគប្រមាណជា 150 លានដុល្លារពីសំណាក់ក្រុមហ៊ុនMubadala Invesntment និងក្រុមហ៊ុន Catalyst Partners ដែលទាំងពីរសុទ្ធតែជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋរបស់រដ្ឋាភិបាល​ក្រុង Abu Dhabi ។ ទោះបីជាយ៉ាងណាក្តី Telegram មិនបានធ្វើការផ្តល់ព័ត៌មានលំអិតបន្ថែមអំពីក្រុមហ៊ុនវិនិយោគិនផ្សេងឡើយ ប៉ុន្តែលោក Durov បានបញ្ជាក់ថាក្នុងចំណោមនោះក៏មានអ្នកវិនិយោគធំៗ និងល្បីៗមកពីជុំវិញពិភពលោកជាច្រើនផងដែរ។Telegram និងកម្មវីធីឆាតមួយរបស់ខ្លួន Signal មួយរយៈចុងក្រោយនេះត្រូវបានគេមើលឃើញថាមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ខ្លាំងមែន​ទែន ហើយគិតមកដល់ឆ្នាំនេះអ្នកប្រើប្រាស់ជាប្រចាំខែគឺមានរហូតទៅដល់ 500 លាននាក់។ គួរឲ្យដឹងដែរថា Telegram បច្ចុប្បន្ននេះមាន​ការិយាល័យ​កណ្តាលរបស់ខ្លួនស្ថិតនៅក្នុងសហភាពអារ៉ាប់រួម ហើយតាមរយៈប្រាក់វិនិយោគថ្មីនេះខ្លួននឹងមានគម្រោងដំណើរការការិយាល័យថ្មីដែលស្ថិតនៅក្នុងទីក្រុង Abu Dhabi មួយទៀតផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner