បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស រួមមាន

អត្ថបទដោយ៖
AMS OneMinute

១. បុគ្គលដែលមានវិជ្ជមានកូវីដ១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ច

២. បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័កដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ

៣. អ្នកបើកបរយានគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម ឬសម្រាប់បម្រើឱ្យសាធារណជន

៤. អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម

៥. អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន បុគ្គលិកជួរមុខនៅតាមសហគ្រាស ឬទីតាំងអាជីវកម្មនានា មន្រ្តីនិងបុគ្គលិកសុខាភិបាល និងបុគ្គលផ្សេងទៀតដែលផ្តល់សេវាផ្ទាល់ជាមួយអតិថិជន

៦. បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ដែលមានការជួបជុំមនុស្សចាប់ពី ពីរនាក់ឡើងទៅ។

ប្រភព៖ ប្រកាសស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

ads banner