ក្រោយពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានសម្រប សម្រួលជាមួយម្ចាស់តូប ស្នើឲ្យមានការបញ្ចុះតម្លៃតូបដល់អាជីវករ លក់ដូរនៅក្នុងផ្សារចន្លោះពី ២០% ដល់ ៥០%

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២៦ ខែ មិនា ឆ្នាំ២០២១ ថា សម្រាប់ស្ថានភាពបច្ចុប្បន្ន ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ការបើកតូបលក់ដូរ របស់បងប្អូនអាជីវករផ្សារបឹងកេងកង គឺទី១- បងប្អូនដែលលក់ផលិតផលចំណីអាហារ គឺមានការលក់ដូរច្រើន, ទី២- បងប្អូនដែលលក់ដូរផលិតផលប្រើប្រាស់ គឺមានការថយចុះប្រហែលជា ៣០ភាគរយ ។ ជាមួយគ្នានេះ គណៈកម្មការ គ្រប់គ្រងផ្សារ ក៏បានសម្របសម្រួលជាមួយនឹងម្ចាស់តូប ដោយបានស្នើឲ្យមានការបញ្ចុះ តម្លៃតូបដល់អាជីវករ ដែល លក់ដូរនៅក្នុងផ្សារផងដែរ ដោយមានម្ចាស់តូបខ្លះ បានចុះតម្លៃតូបចន្លោះពី ២០% ដល់ ៥០% ។

លោកប្រធានគណៈកម្មការគ្រប់គ្រងគ្រប់គ្រងផ្សារ ក៏បានរៀបចំដោយគោរពតាមការ ណែនាំរបស់រដ្ឋបាលរាជធានី ភ្នំពេញ ដោយគណៈកម្មការផ្សារ បានដាក់ម៉ាស៊ីនវាស់កំដៅ បាញ់អាកុលលាងដៃ ទាំង ១៣ច្រក ជុំវិញផ្សារ ប៉ុន្តែ ក្រោយមក ដោយស្ថានការនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការឆ្លងរីករាលដាលកាន់តែច្រើន គណៈកម្មការ ផ្សារ បានសម្រេចធ្វើការបើកច្រកចេញចូលផ្សារ ដោយនៅថ្ងៃសេស បើកទ្វារចេញចូលច្រកលេខសេស ហើយនៅថ្ងៃគូ បើកទ្វារច្រកចេញចូលលេខគូ មានន័យថា នៅថ្ងៃសេស គណៈកម្មការផ្សារ បើកទ្វារច្រកចេញចូលចំនួន៧ច្រក ហើយ នៅថ្ងៃគូ គឺបើកច្រកទ្វារចេញចូលតែ ៦ច្រកប៉ុណ្ណោះ ដោយមានសន្តិសុខយាមកាមនៅតាមច្រកចេញចូលមួយៗ ដើម្បី ជម្រុញឱ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលមកផ្សារ អនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ ក្រសួងសុខាភិបាល ដោយតម្រូវឲ្យពាក់ម៉ាស់ បើមិនមានការពាក់ម៉ាស់ គឺមិនអនុញ្ញាតឲ្យចូលផ្សារនោះទេ និងជំរុញឲ្យ ពួកគាត់វាស់កំដៅ និង Scan QR Code Stop Covid ហើយបើបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលមិនមាន ស្មាតហ្វូន គឺតម្រូវឲ្យពួកគាត់ចុះឈ្មោះ ដាក់អាសយដ្ឋាន និងលេខទូរស័ព្ទ ដែលបានដាក់នៅតាមច្រកទ្វារចេញចូល នីមួយៗ ។

ជាមួយគ្នានេះ លោកប្រធានគណៈកម្មការគ្រប់គ្រងផ្សារ ក៏បានអំពាវនាវដល់ម្ចាស់តូច ដែលមិនទាន់បានបញ្ចុះតម្លៃជួល តូប សូមមេត្តាយោគយល់ និងស្នើរឱ្យមានការបញ្ចុះតម្លៃតូប ជូនដល់អាជីវករដែលលក់ដូរនៅក្នុងផ្សារបឹងកេងកងនេះផងដែរ ៕ ដោយលោក វ៉េង លីមហួត, សួង ពិសេដ្ឋ និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner