កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បង្រ្កាប​ឃ្លាំងម៉ូតូ២កន្លែង ដែលទទួលផល​ចោរកម្ម​នៅ​ក្រុងប៉ោយប៉ែត

ឃ្លាំងម៉ូតូ២កន្លែងទទួលផលចោរកម្មនៅប៉ោយប៉ែត និងជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការបង្រ្កាបនៅថ្ងៃទី២៦ មីនា ឆ្នំា២០២១ ក្រោយពេលអង្កេតលើករណីនេះ​រយះពេលច្រើនខែ។

          លោកវរសេនីយ៍ឯក ម៉ែន ភិរម្យមេញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផែនយុត្តិធម៍បានអោយដឹង៖ ការបំបែកករណីនេះយោងលើបណ្ដឹងជនរងគ្រោះឈ្មោះ វីលី (WILLY) ភេទប្រសអាយុ ៣៤ឆ្នាំ ជនជាតិ ឥណ្ឌូណេស៊ី នាថ្ងៃទី ២៤ មីនា និងបានការបញ្ជារផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី     បោន ប៊ិន មេបញ្ជារការកកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្ត លោក វរះសេនីយ៍ អ៊ុ សាខន រងសេនាធិការទទួលការងារពង្រឹងក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន ស៊ីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានចុះស្រាវជ្រាវរហូតចាប់បានជនសង្ស័យ៣នាក់ និងវត្ថុតាងម៉ូតូ ចំនួន៤១ និងរម៉កម៉ូតូ៧គ្រឿង។

          ជនសង្ស័យមានឈ្មោះ ១-កែវ កុសល ហៅម៉ៅ អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ២- ពេញ វាសនា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិប៉ាលិ   លយ្យ២ និងទី៣-ឈ្មោះឡាយ សាន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាងជួសជលម៉ូតូ នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ។​

    ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះចម្លើយសារភាពនៃជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន គឺមានភាពស៊ីសង្វាក់គ្នាពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់។ បញ្ជាក់ឱ្យឃើញថា ជនសង្ស័យឈ្មោះកែវ កុសល ឈ្មោះពេញ វាសនា និងឈ្មោះឡាយ សាន ពិតជាបានប្រព្រឹត្តបទល្មើសលួច និងទទួលផលចោរកម្មពិតមែន។

          លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ដែលមានការបាត់បង់ម៉ូតូកន្លងមក សូមអញ្ជើញមកទំនាក់ តាមរយ:លោកវរសេនីយ៍ឯកម៉ែន ភិរម្យ ដែលមានលេខទូរស័ព្ទ ០១២៩៩៩៩៩៤ និងលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្​ថក្រុងប៉ោយប៉ែត តាមរយ:ទូរស័ព្ទលេខ ០១៧៥៥៥៥៩៩ ៕ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner